នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ លទ្ធផលការបោះឆ្នោតឆ្នាំ២០២៣ បង្ហាញយ៉ាងច្បាស់ពីបេះដូងពលរដ្ឋចំពោះគណបក្សប្រជាជន
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២៣ បានបង្ហាញយ៉ាងច្បាស់ពីបេះដូងប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា។
នេះជាប្រសាសន៍របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិក នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ៕