បណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ដែលទទួលការទុកចិត្តពីពលរដ្ឋ មិនធ្វើឱ្យពលរដ្ឋរង់ចាំឡើយ គឺចុះធ្វើការអនុវត្តគោលនយោបាយភ្លាមៗ
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ដែលទទួលការទុកចិត្តពីប្រជាពលរដ្ឋ មិនធ្វើឱ្យប្រជាពលរដ្ឋរង់ចាំនោះឡើង គឺចុះធ្វើការអនុវត្តគោលនយោបាយភ្លាមៗ ។
នេះជាប្រសាសន៍របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ថ្លែងក្នុងពេលអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ។