នាយករដ្ឋមន្ត្រី ឲ្យរដ្ឋមន្រ្ដីថ្មីតាមបណ្ដាក្រសួង តែងតាំងមន្រ្ដី ត្រូវផ្អែកទៅលើគុណាធិបតេយ្យ លើអតីតភាព និងប្រសិទ្ធភាពការងារ
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់រដ្ឋមន្រ្ដីថ្មីនៅតាមបណ្ដាក្រសួង ស្ថាប័ន ត្រូវតែងតាំងមន្រ្ដី គឺផ្អែកទៅលើគុណាធិបតេយ្យ លើអតីតភាព និងប្រសិទ្ធភាពការងារ និងការបន្ស៊ីគ្នាទៅលើប្រសិទ្ធភាពការងារ ដូចពាក្យថា «ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ» ដោយប្រើប្រាស់កម្លាំងទាំងអស់ទាំងចាស់ទាំងថ្មី ដែលនេះគឺជាគុណធម៌ក្នុងការរៀបចំរាជរដ្ឋាភិបាលថ្មីនេះ។