ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់លោកយាយ ទួន អ៊ូ មានជំងឺភ្នែកឡើងបាយ
ភ្នំពេញ៖ លោកយាយ ទួន អ៊ូ អាយុ ៧៨ឆ្នាំ រស់នៅភូមិអង់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ គាត់មានអាការភ្នែកឡើងបាយ បណ្តាលឱ្យមើលពុំឃើញច្បាស់ ហើយពុំមានលទ្ធភាពព្យាបាលព្រោះមានជីវភាពខ្វះខាត ។
ដោយសារមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ធ្វើការវះកាត់ ព្យាបាលភ្នែករបស់លោកយាយ ប្រកបដោយជោគជ័យនៅមន្ទីរពេទ្យព្រះអង្គឌួង ។ បច្ចុប្បន្ននេះ គាត់អាចមើលឃើញច្បាស់សារជាថ្មីឡើងវិញ ជាមួយនឹងអារម្មណ៍រំភើបរីករាយជាអនេក ។
ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ការស្នាក់នៅ និងហូបចុក គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។