នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជន គឺយកប្រជាជនជាធំក្នុងការបំពេញភារកិច្ចរបស់ខ្លួន
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺយកប្រជាជនជាធំក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត សរុបជិត២មុឺននាក់ នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ៕