**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការងារយើងមិនល្អឥតខ្ចោះទេ តែខ្ញុំជឿជាក់លើឆន្ទៈ ភាពទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ ក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវ ហើយធានាសុក្រឹតភាពនៃការប្រឡងប្រជែង**រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងស្តីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យបរិស្ថាន របៀបរៀបរយសាធារណៈផ្សារគ្រប់ប្រភេទទូទាំងខេត្តព្រៃវែង**អ្នកនេសាទជនជាតិប៉េរូម្នាក់ រស់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកអស់រយៈពេល ៩៥ ថ្ងៃដោយស៊ីសត្វកន្លាត និងអណ្តើកសមុទ្រដើម្បីរស់រានមានជីវិត**កម្ពុជា-អូស្ត្រាលី ពិភាក្សាគ្នាអំពីវិស័យថាមពល ការធ្វើអាជីវកម្មរ៉ែប្រកបដោយការទទួលខុសត្រូវ និងការវិនិយោគដេីម្បីអនាគតកម្ពុជា**សមាជិកសភាអឺរ៉ុប៖ បារាំងគួរតែយករូបសំណាកសេរីភាពមកវិញ ព្រោះសហរដ្ឋអាម៉េរិក លែងមានតម្លៃសមនឹងទទួលបានសំណាកនេះទៀតហើយ**នគរបាលស្រុកបាណន់ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនបុរសម្នាក់ក្នុងករណីគ្រឿងញៀនកាលពីឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ១.២៥០នាក់ មកពីវិទ្យាល័យ២៥ ក្នុងខេត្តកំពង់ស្ពឺ**បទវិភាគ៖បុគ្គលឈ្មោះវីលៀម ឡៃកាន់តែព្រហើន ក៏កាន់តែឆាប់វិនាស បុគ្គលឈ្មោះ វីលៀម ឡៃ មេដឹកនាំតំបន់តៃវ៉ាន់របស់ចិនដែលហៅខ្លួនថាជា “សកម្មជននៃកម្លាំងអបគមន៍ចង់ឱ្យតៃវ៉ាន់ឯករាជ្យពិតៗ”បានព្រលយពាក្យសម្ដីយ៉ាងព្រហើនម្តងទៀត។**យុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ១២០ គីឡូម៉ែត ដើម្បីជួយសង្គ្រោះសត្វផ្សោត របស់កម្ពុជា**ប្រេសិតអាម៉េរិក៖ លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងជជែកពិភាក្សាជាមួយលោក ពូទីន នៅសប្តាហ៍នេះ ស្តីពីវិធីបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅអ៊ុយក្រែន**វិទ្យុអាស៊ីសេរី អាចនឹងឈប់ដំណើរការ!**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមផ្លូវអាកាសថ្មី សំដៅទៅលើទីក្រុងកំពង់ផែ Hodeidah ប្រទេសយេម៉ែន**រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនថា កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Kursk របស់រុស្ស៊ីនឹងបន្តប្រតិបត្តិការទោះបីជាកងទ័ពត្រូវបានឡោមព័ទ្ធក៏ដោយ**បញ្ចុះបឋមសិលាសាងសង់អគារថ្មី នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ**អភិបាលខេត្តតាកែវ៖ តម្លៃនៃសន្តិភាពបានផ្ដល់ឱកាសឱ្យកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើន**លោក GAGAN Malik (តួសម្តែងជាព្រះពុទ្ធ) បានផ្ញើសារអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា**#CCFR Comment#បទវិភាគ៖ ផែនការប្រតិបត្តិស្តីពី“ភេរវកម្មបៃតង”របស់បុគ្គលឈ្មោះវីលៀម ឡៃពិតិជានឹងទទួលបរាជ័យជាក់ជាមិនខាន !**រដ្ឋមន្ត្រីក្រសួងធនធានទឹកចិន អញ្ជើញទស្សនកិច្ចគម្រោងស្ថានីយផ្គត់ផ្គង់ទឹកស្អាត ក្នុងខេត្តកណ្ដាល**ក្រសួងយុត្តិធម៌ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីចំណាត់ការលើបណ្ដឹងសុំអន្តរាគមន៍របស់បុគ្គលឈ្មោះ សែម សុខគា ពាក់ព័ន្ធនឹងរឿងដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់**រដ្ឋបាលខេត្តរតនគិរី ជូនដំណឹងស្ដីពីការរៀបចំព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ ខេត្តរតនគិរី

ឯកឧត្តម ហ៊ុន ម៉ានី៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​​ ហ៊ុន ម៉ាណែត បានរំលេចលើឃ្លាថា ​“ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ឈាមចាស់ ឈាមថ្មី ជាឈាម(ខ្មែរ)តែមួយ’’

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡលងថា ខ្ញុំបានស្តាប់យ៉ាងយកចិត្តទុកដាក់ និងបានកត់សម្គាល់នូវចំណុចជាច្រើនចេញពីប្រសាសន៍ និងអនុសាសន៍ របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីជួបសំណេះសំណាលជាមួយនឹងកម្មករ និយោជិត មកពីរោងចក្រ/សហគ្រាស។ ចំណុចដែលគួរតែរំលេចចេញពីប្រសាសន៍ដ៏មានថាមពលរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតជុំវិញការតែងតាំងមន្ត្រី គឺពាក្យថា «គុណធម៌ និងអភិក្រមការងារ»។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​​ បានរំលេចផងដែរលើឃ្លាថា ​“ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ…​ ឈាមចាស់ ឈាមថ្មី ជាឈាម(ខ្មែរ)តែមួយ។” ប្រយោគដ៏មានអត្ថន័យ និងខ្លឹមសារដ៏ជ្រាលជ្រៅទាំងនេះបានបង្ហាញពី​​ វប្បធម៌​ ឬអាចនិយាយថាជាDNA នៃការឯកភាព​ សាមគ្គីភាពផ្ទៃក្នុងរបស់យើង​ ដែលតែងតែធ្វើឲ្យយើងមានភាពធន់​ និងកាន់តែរឹងមាំ​ជានិច្ច។

ជាការពិត​ គោលនយោបាយនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការអនុវត្តយុទ្ធសាស្ត្រដែលមានទស្សនវិស័យ​​វែងឆ្ងាយ ដើម្បីផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ​ជាមួយសមធម៌ និងយុត្តិធម៌សង្គម ក្នុងសមត្ថភាពប្រកួតប្រជែង។ ដូច្នេះ មិនថាតែការតែងតាំងមន្ត្រី ឬការអនុវត្តការងារក្នុងក្របខណ្ឌការងារអ្វីនោះទេ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​​ តែងតែប្រកាន់យកនូវគុណធម៌ (នៃការរៀបចំតែងតាំង) ឬអាចនិយាយថាជាការគោរពអភិក្រមការងារដើម្បីរក្សាតុល្យភាពនៃប្រតិបត្តិការការងារ និងធានានិរន្តរភាពរដ្ឋឆ្ពោះទៅមុខទាំងសង្គម​ ​សេដ្ឋកិច្ច និងនយោបាយ។

ក្នុងនាមជាសេនាធិការ​របស់រាជរដ្ឋាភិបាល​ យើងខ្ញុំពិតជាជឿជាក់យ៉ាងមុតមាំ​លើការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងប្តេជ្ញាជានិច្ចក្នុងការគោរពតាមទស្សនវិស័យ​​ និងគោលនយោបាយកំណែទម្រង់ដ៏មុតស្រួចឥតងាករេ​​​ ​ក្នុងគោលដៅដើម្បីជាតិ ​និងប្រជាជនរបស់យើង​ ​ជាពិសេស​ គឺដើម្បីសេចក្តីសុខសាន្តនិងសុភមង្គលសម្រាប់អ្នកជំនាន់ក្រោយ៕

អត្ថបទដែលជាប់ទាក់ទង