អភិបាលខេត្តសៀមរាប ចុះទៅសួរសុខទុក្ខ គ្រួសារកុមារីម្នាក់ ដែលជិះសំរាមទៅរៀន
ភ្នំពេញ៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងអាជ្ញាធរស្រុកពួក បានចុះសួរសុខទុក្ខ ដល់លំនៅឋានរបស់គ្រួសារកុមារី ដែលរស់នៅជាប់មាត់បឹងទន្លេសាប ក្នុងភូមិសាស្ត្រនៃស្រុកពួកខេត្តសៀមរាប ។
ការយកចិត្តទុកដាក់ និងស្នាមញញឹមរបស់អភិបាលខេត្តសៀមរាប អាចធ្វើឲ្យកុមារីរូបនេះកាន់តែមានសង្ឃឹម និងមានភាពតស៊ូក្នុងឆាកជីវិតដើម្បីអនាគតដ៏ល្អផងដែរ ៕