**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តឯកសារយុទ្ធសាស្ត្រសំខាន់ពីរ និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី**អភិបាលខេត្ត មីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងបណ្ដាខេត្តនានា នៃប្រទេសជប៉ុន ជាមួយកម្ពុជា**សហជីពនៅកម្ពុជា អបអរសាទរទិវាសន្តិភាព ដោយអះអាងថា ដោយសារសន្តិភាពពេញលេញ ទើបវិស័យការងារនៅកម្ពុជារីកចម្រើន ដែលបង្កើតឱកាសការងាររាប់លានកន្លែង**នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញបើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន» លើកទី៨ អបអរសាទរទិវាសន្តិភាពនៅកម្ពុជា**ចង់ធ្វើកិច្ចសន្យាជួលដី ផ្ទះ តូប យានជំនិះ កុំធ្វើតែគ្នាឯង! សូមឆ្លៀតទៅធ្វើលិខិតបញ្ជាក់ងាយៗនៅឃុំ សង្កាត់!**សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ និងផ្តល់អំណោយមនុស្សធម៌ ជូនពលរដ្ឋងាយរងគ្រោះ ក្នុងឃុំស្វយទាប ៥០គ្រួសារ**សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខក្រុមជនសង្ស័យ​ និងក្រុមក្មេងទំនេីង ១២នាក់**ឯកឧត្ដម អ៊ុំ រាត្រី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្ក្រាបឱ្យខានតែបាន នូវករណីក្មេងទំនើងដែលបង្កភាពភ័យខ្លាចដល់ពលរដ្ឋតាមមូលដ្ឋាន**ចិន យល់ព្រមសាងសង់ទំនប់វារីអគ្គិសនីដ៏ធំបំផុត របស់ពិភពលោក ដោយចាប់ផ្តើមគម្រោងនេះ នៅលើគែមខាងកើតនៃខ្ពង់រាបទីបេ**កិច្ចប្រឹងប្រែងដើម្បីរក្សាស្ថិរភាព និងទប់ស្កាត់ការធ្លាក់ចុះបន្ថែមទៀត ក្នុងទីផ្សារអចលនទ្រព្យរបស់ចិននឹងបន្តទៅមុខទៀតនៅឆ្នាំ២០២៥**ធនាគារពិភពលោក ព្រមានថា ការធ្លាក់ចុះទំនុកចិត្តគ្រួសារ និងអាជីវកម្ម រួមជាមួយបញ្ហាប្រឈម ក្នុងវិស័យអចលនទ្រព្យ នឹងបន្តដាក់បន្ទុកលើប្រទេសចិននៅឆ្នាំក្រោយ**ក្រុមការងារចំពោះកិច្ច ប្រកាសពី វឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន**កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីហិង្សាដោយចេតនា**បទវិភាគ៖អ្នកណាទទួលខុសត្រូវលើយុទ្ធសាស្ត្រ “តំបន់ពណ៌ប្រផេះ”?**ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាអំពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីបំភ្លឺព័ត៌មានស្តីពី ការផ្អាកជាបណ្តោះអាសន្នការបង្កបង្កើនផលស្រូវប្រាំងលើកទី២ គឺដើម្បីការពារផលប្រយោជន៍របស់ប្រជាកសិករកុំឱ្យខាតបង់**រាជរដ្ឋាភិបាលសម្រេចបង្កើត ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសទីម័រឡេស្ដេ ដែលមាននិវេសនដ្ឋាន នៅទីក្រុងឌីលី**អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានផ្តល់ ជូនសាលាពលទាហាន យោធភូមិភាគពិសេស**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី២៧ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ

រដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំបច្ចេកទេសកម្រិតថ្នាក់ដឹកនាំផ្ទៃក្នុងក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើការរៀបចំយន្តការស្ថាប័នក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសកម្រិតថ្នាក់ដឹកនាំផ្ទៃក្នុងក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើការរៀបចំយន្តការស្ថាប័នក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ និងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៅទីស្តីការក្រសួង។

មុនឈានដល់ការពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ និងរម្លឹកជូនដល់អង្គប្រជុំនូវអនុសាសន៍ណែនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើមូលដ្ឋានគ្រឹះចម្បងនៃការគិតគូររៀបចំតែងតាំងមន្ត្រី និងការគ្រប់គ្រង បែងចែកតួនាទី ប្រគល់ភារកិច្ចដល់មន្ត្រី តាមក្រសួង-ស្ថាប័នរដ្ឋ។

កិច្ចប្រជុំ បានប្រពឹត្តទៅដោយរលូនជាមួយការចូលរួមយោបល់ជាធាតុចូលយ៉ាងផុសផុលពីសំណាក់អង្គប្រជុំ ក្នុងការពិនិត្យ ពិភាក្សាឯកសារសេចក្តីព្រាងព្រះរាជក្រឹត្យ និងអនុក្រឹត្យគោលសំខាន់ៗ ដែលមានក្នុងរបៀបវារៈកិច្ចប្រជុំ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងដោយទឹកចិត្តរីករាយថា ការចូលរួមគំនិតយ៉ាងផុសផុលក្នុងន័យនៃការចូលរួមក្នុងបេសកកម្មកំណែទម្រង់ស្ថាប័ន និងវិស័យ ពិតជាទិដ្ឋភាពមួយដែលបង្ហាញពីភាពស្រស់បំព្រង និងភាពសម្បូរបែបនៃគំនិត តាមរយៈការប្តេជ្ញាចិត្ត និងដើរតាមទស្សនវិស័យដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួម និងឆន្ទៈរបស់ថ្នាក់ដឹកនាំក្រសួងគ្រប់ៗរូប ក្នុងការរួមគ្នាបំពេញការងារឆ្ពោះទៅមុខ ខណៈមានការយល់ច្បាស់ពីបញ្ហាប្រឈមដែលអាចជួបប្រទះ ជាពិសេសក្នុងការងារកំណែទម្រង់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកជូនថ្នាក់ដឹកនាំនូវកត្តាដែលចាំបាច់ក្នុងការកែទម្រង់ រួមមាន៖ ឆន្ទៈនយោបាយ តួអង្គដឹកនាំអនុវត្ត និងការចូលរួមទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង