កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការរាជធានីភ្នំពេញ ចេញល្បាតតាមគ្រប់គោលដៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ២៤ម៉ោង/២៤ម៉ោង
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលីភ្នំពេញ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ បានចេញល្បាតតាមគ្រប់គោលដៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ២៤ម៉ោង/២៤ម៉ោង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាត្រៀមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗដែលអាចកេីតមានឡេីង ៕