រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសក ហែម ឆាយ នៅគេហដ្ឋានស្ថិតក្នុងបុរី ប៉េងហួត បឹងស្នោ
ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសក ហែម ឆាយ ដែលបានទទួលមរណៈភាពកាលពីថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានស្ថិតក្នុងបុរី ប៉េងហួត បឹងស្នោ។
ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តដ៏មហាក្រៀមក្រំនេះ យេីងខ្ញុំសូមលំឱនកាយឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឧបាសក ហែម ឆាយ សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕