រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ទទួលជួបសម្តែងការគួរសមជាមួយ រដ្ឋមន្រ្តីពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី និងតំណាងរដ្ឋមន្ត្រីសហគមន៍សេដ្ឋកិច្ចអាស៊ានថៃទ្បងដ៍
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Gan Kim Yong រដ្ឋមន្រ្តីពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី និងឯកឧត្តម Ekachat Seetavorarat តំណាងរដ្ឋមន្ត្រីសហគមន៍សេដ្ឋកិច្ចអាស៊ានថៃទ្បងដ៍ ក្នុងអំទ្បុងពេលនៃកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
ក្នុងឱកាសនោះ ឯកឧត្តមទាំងពីរបានថ្លែងអបអរសាទរជូនចំពោះលោកជំទាវរដ្ឋមន្រ្តី និងបានប្ញេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕