ឯកឧត្តម វ៉ី សំណាង អញ្ជើញទស្សនកិច្ចនៅខេត្តហ៊ឺណាន នៃប្រទេសចិន ក្នុងគោលបំណងបង្ហាញសក្តានុពលសេដ្ឋកិច្ចរបស់ខេត្ត
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដឹកនាំប្រតិភូថ្នាក់ខេត្ត នៅថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញទស្សនកិច្ចនៅ ខេត្តហ៊ឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងបង្ហាញសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើង ដើម្បីកៀរគរអ្នកវិនិយោគ មកបោះទុនរកស៊ី បង្កើតរោងចក្របន្ថែមទៀត ដើម្បីបង្កើនឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ ៕