**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

នគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនជនជាតិថៃ២នាក់ប្តីប្រពន្ធ ពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរគ្រឿងញៀន៣ថង់ធំ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យជាជនជាតិថៃ ២នាក់ប្តីប្រពន្ធ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរនូវសារធាតុញៀនខុសច្បាប់ រួមទាំងវត្ថុតាងទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់គ្រប់អធិការនគរបាលក្រុង ស្រុក ត្រូវមានផែនការស៊ើបអង្កេតបទល្មើសគ្រឿងញៀន តាមវិធានការជំនាញឲ្យដូចជាភ្លៀងរលឹម។

ជាលទ្ធផលនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ថា នៅម្តុំភោជនីយដ្ឋាន ប៊ូសោភ័ណ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីរក្សាទុក និងជួញដូរនូវសាធាតុញៀខុសច្បាប់។

ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ភ្លាមៗនោះកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះទៅឆែកឆេរ និងត្រួតពិនិត្យផ្ទះជនសង្ស័យ រកឃើញវត្ថុតាងម្សៅក្រាមពណ៌សថ្លា (Ice) សង្ស័យសារធាតុញៀនចំនួន៣ថង់ធំ មានទម្ងន់ ៣,០០៧.១២ក្រាម (៣ពាន់៧ចុច១២ក្រាមថ្លឹងសាច់ថ្នាំសុទ្ធ) ដាក់ក្នុងកាបូបស្ពាយពណ៌ខ្មៅ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ ២នាក់ប្តីប្រពន្ធ ១/-ឈ្មោះ ស៊ូចាត រាម៉ា ភេទប្រុសអាយុ៤២ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ ណាក់ដា រ៉ាម៉ាន អាយុ ៣៨ឆ្នាំ ដែលបានមកជួលផ្ទះនៅម្តុំភោជនីយដ្ឋាន ប៊ូសោភ័ណ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិន ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ពួកគេទើបតែមកស្នាក់នៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក៏ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ជាមួយនឹងការរកឃើញវត្ថុតាងម្សៅក្រាមពណ៌សថ្លា (Ice) សង្ស័យសាធាតុញៀនចំនួន៣ថង់ធំ។

លោកឧត្តមសេនីយ៍ត្រី ស្នងការរងបានបញ្ជាក់បន្ថែមថា ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលការិយាល័យ ជំនាញប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីហើយ ៕

អត្ថបទដែលជាប់ទាក់ទង