**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា៖ ឧត្តមមន្រ្តីអាស៊ានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួន ដើម្បីសម្រេចនូវឯកសារសមិទ្ធផលសំខាន់ៗសម្រាប់អនុម័ត និងកត់សម្គាល់

ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅលើបណ្តាញហ្វេសប៊ុករបស់ឯកឧត្តម នាល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣នេះថា ឧត្តមមន្រ្តីអាស៊ានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួន ដើម្បីសម្រេចនូវឯកសារសមិទ្ធផលសំខាន់ៗសម្រាប់អនុម័ត និងកត់សម្គាល់ ដោយថ្នាក់ដឹកនាំអាស៊ាន និងពិភាក្សាលម្អិតអំពីការរៀបចំ សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ឯកឧត្តមបានបន្ថែនថា យើងក៏បានធ្វើបច្ចុប្បន្នភាពនៃទំនាក់ទំនងរវាងអាស៊ាន និងដៃគូ ជាពិសេសព្រឹត្តិការណ៍សំខាន់ៗដែលគ្រោងនឹងរៀបចំនៅក្នុងឆ្នាំ២០២៣ និងឆ្នាំក្រោយ។

នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដ៏មានសារៈសំខាន់នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា នឹងចែករំលែកនូវចក្ខុវិស័យ ក៏ដូចជាអនុសាសន៍សំខាន់ៗ ក្នុងការជំរុញការកសាងសហគមន៍អាស៊ាន និងការកំណត់ទិសដៅទៅអនាគត ដើម្បីធានាថាអាស៊ាននៅតែមានសារៈសំខាន់ និងបន្តជាមជ្ឈមណ្ឌលកំណើនសម្រាប់តំបន់ និងសាកលលោក។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏មានកិច្ចប្រជុំទ្វេរភាគីជាមួយថ្នាក់ដឹកនាំកំពូលមកពីសមាជិកអាស៊ាន និងដៃគូ មកទល់ពេលនេះសរុបចំនួន ១៣ ផងដែរ។ ដៃគូទាំងអស់ក៏បានសម្តែងនូវការជឿជាក់ និងការប្តេជ្ញាចិត្តខ្ពស់ ចំពោះការពង្រឹងទំនាក់ទំនងជាមួយកម្ពុជាឱ្យរឹតតែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ នៅក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ដើម្បីជាប្រយោជន៍សម្រាប់គ្នាទៅវិញទៅមក។

គួរបញ្ជាក់ផងដែរ នៅក្នុងរយៈពេល ៥ ថ្ងៃនេះ អាស៊ាននឹងមានកិច្ចប្រជុំដូចខាងក្រោម៖
១.កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន។
២.កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ និងសន្តិសុខ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន។
៣.កិច្ចប្រជុំកំពូលអាស៊ានលើទី៤៣ ទាំងចង្អៀត និងពេញអង្គ កិច្ចប្រជុំកំពូលបូកមួយជាមួយដៃគូ កិច្ចប្រជុំកំពូលបូកបី កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ៕

អត្ថបទដែលជាប់ទាក់ទង