**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ**លោក ត្រាំ ជ្រើសរើសក្រុមហ៊ុន Boeing ឱ្យអភិវឌ្ឍយន្តហោះចម្បាំងអាមេរិកជំនាន់ថ្មី ហៅថា F-47**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំក្បួនដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤**រដ្ឋមន្រ្តី ឈាង រ៉ា៖ កងទ័ពជាវីរៈបុរសរបស់ជាតិ ជាកម្លាំងដ៏រឹងមាំ ការពារឯករាជ្យ បូរណភាពជាតិ ទឹកដី និងមាតុភូមិ ដូច្នេះសុខភាពកងទ័ពជារឿងសំខាន់

នៅព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រតិភូចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់​អញ្ជើញចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កិច្ចប្រជុំកំពូលខាងលើនេះ នឹងប្រព្រឹត្ត​ទៅ​នៅរដ្ឋធានីហ្សា​ការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ អញ្ជើញអម​ដំណើរ​​សម្តេច​នាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រី​សំខាន់ៗ​នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជនជាច្រើនរូបទៀត។

យោងតាមក្រសួងការបរទេសបានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី នឹងធ្វើឡើង​ក្រោម​​មូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្តោត​លើការជំរុញ​ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់​សម្រាប់ការ​ពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផល​ប្រយោជន៍​សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។

បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំ​សហគមន៍អាស៊ានប្រកប​ដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បី​សម្រេច​បាននូវអាស៊ានឆ្នាំ២០៤៥។

របៀបវារៈសំខាន់ៗនៅកិច្ចប្រជុំ រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ស្តីពីមីយ៉ាន់ម៉ា និង​សេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សា​លើ​ទស្សន​វិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ​ដែល​ជាក្តីបារម្ភរួម។

ក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីហ្សាការតា សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នឹងចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតី ចូកូ វីដូដូ។ សម្តេច​នា​យ​ក​​រដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយ​សមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក​សំខាន់ៗ​មួយចំនួនទៀត។

សូមបញ្ជាក់ថា ដំណើរចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីពេលនេះ គឺជាការបង្ហាញមុខលើកដំបូង​ក្នុង​ឆាកអន្តរជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា។

ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញការកត់សម្គាល់ថា សម្តេច ហ៊ុន ម៉ាណែត គឺជាមេ​ដឹក​​នាំកំពូលវ័យក្មេងជាងគេ ក្នុងជំនួបកំពូលអាស៊ាន។

ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងដែរថា សម្តេច ហ៊ុន ម៉ាណែត ត្រៀមរួចរាល់អស់​ហើយ​ទាំងកម្លាំងប្រាជ្ញា ទាំងកម្លាំងកាយ និងទាំងកម្លាំងចិត្ត ដើម្បីការពារ​ឧត្តម​ប្រយោជន៍ជាតិ​នៅចំពោះមុខសមាជិកអាស៊ាន៩ដទៃផ្សេងទៀត និងដើម្បីការពារ​ផល​ប្រយោជន៍រួមរបស់​អាស៊ាន នៅចំពោះមុខបណ្តាប្រទេសដៃគូសន្ទនា​របស់អាស៊ាន។ បញ្ហា​តំបន់ និងបញ្ហាអន្តរជាតិ​ដែល​ប្រមុខរាជរដ្ឋាភិបាលវ័យក្មេងរបស់យើង ត្រូវចូលរួមដោះស្រាយ មានច្រើនណាស់, ជាអាទិ៍ វិបត្តិរ៉ាំរ៉ៃនៅមីយ៉ាន់ម៉ា, ការប្រជែងឥទ្ធិពលគ្នារវាងកំពូល​មហា​អំណាច​​ពិភពលោក និង រវាងមហាអំណាចតំបន់ នៅក្នុងលំហនៃដែនអាស៊ី-ប៉ាស៊ីហ្វិក, និងជាពិសេស វិបត្តិសេដ្ឋ​កិច្ច​សកល​ដែលបាននិង​កំពុងបន្តជះផលអវិជ្ជមានមក​លើជាតិមាតុ​ភូមិ ៕

អត្ថបទដែលជាប់ទាក់ទង