**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឯកឧត្តម ចាន់ យុត្ថា ណែនាំដល់ប្រធានមន្ទីរធនធានទឹក ខេត្តសៀមរាប ត្រូវត្រៀមលក្ខណៈឆ្លើយតបភ្លាមៗចំពោះគ្រោះមហន្តរាយណាមួយដែលអាចកើតមានឡើងជាយថាហេតុ

ភ្នំពេញ៖ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានណែនាំដល់ប្រធានមន្ទីរធនធានទឹក ខេត្តសៀមរាបត្រូវបន្តយកចិត្តទុកដាក់ចំពោះតួនាទី និងភារកិច្ចរបស់ខ្លួន និងត្រៀមលក្ខណៈឆ្លើយតបភ្លាមៗចំពោះគ្រោះមហន្តរាយណាមួយដែលអាចកើតមានឡើងជាយថាហេតុ។

កាលពីរសៀលថ្ងៃទី០២ និងព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយសហការី និងលោកប្រធានមន្ទីរខេត្ត បានបន្តចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវវស្សានៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ឯកឧត្តមរដ្ឋលេខាធិការ អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប និងមន្ត្រីជំនាញ បានចុះពិនិត្យផ្ទាល់នៅទីតាំងទំនប់អាងម្កាក់នៅក្នុងភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែង និងទំនប់បង្ហៀរអាងទឹកស្ទឹងស្រែង១ នៅក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

បើតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរបានឱ្យដឹងថា ស្ថានភាពទូទៅនៃការងារបង្កបង្កើនផលស្រូវរដូវវស្សា មានការលូតលាស់ល្អ និងមានទឹកគ្រប់គ្រាន់ គឺពុំមានបញ្ហាប្រឈម និងកង្វះទឹកនោះទេ។ លោកបានបញ្ជាក់ថា បរិមាណទឹកភ្លៀងគិតមកដល់ពេលនេះមានបរិមាណ ៩២៧,៣មម នៅស្ថានីយបាគង បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២២ គឺមានបរិមាណ ១ ២០៥,៨មម ដែលលើសឆ្នាំ២០២៣ ចំនួន២៧៨,៥មម។

បន្ទាប់ពីចុះពិនិត្យរួចរាល់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តធ្វើរបាយការណ៍ជូនលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ដើម្បីចុះសិក្សាទំនប់អាងម្កាក់ លើប្រឡាយមេ ស្ពានខៀវ ទំនប់អាងក្រពើ និងលើកគម្រោងដាក់ជូនទៅនាយកដ្ឋានវិស្វកម្ម ក្នុងឆ្នាំ២០២៤ ខាងមុខនេះ ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានណែនាំឱ្យសិក្សាប្រឡាយមេមួយខ្សែខាងកើតផ្លូវជាតិលេខ៦៨ ពីខេត្តឧត្តរមានជ័យមកកាន់ភូមិសាស្ត្រស្រុកក្រឡាញ់ និងស្រុកពួកផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជការក្នុងមន្ទីរ ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាកសិករបានទាន់ពេលវេលា។

ជាចុងក្រោយឯកឧត្តមក៏បានធ្វើការផ្ដាំផ្ញើបន្ថែមដល់លោកប្រធានមន្ទីរ ត្រូវបន្តយកចិត្តទុកដាក់ចំពោះតួនាទី និងភារកិច្ចរបស់ខ្លួន និងត្រៀមលក្ខណៈឆ្លើយតបភ្លាមៗចំពោះគ្រោះមហន្តរាយណាមួយដែលអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង