**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤**ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**តោះមកស្គាល់ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត**ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ**ហ្វីលីពីន អះអាងថា ខ្លួននឹងអនុវត្តតាមដីការបស់ប៉ូលិស Interpol ប្រសិនបើអង្គភាពនេះចេញដីកាសម្រាប់ចាប់ខ្លួនអតីតប្រធានាធិបតី**សហរដ្ឋអាមេរិក នឹងបើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មីនៅប៉ូឡូញ ក្នុងបរិបទភូមិសាស្ត្រនយោបាយមិនប្រាកដ**ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខណ្ឌ ជិះកាណូតពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសស៉ើបអង្គេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុកាស៉ីណូ ដល់សិក្ខាកាមនគរបាល ៥៦រូប

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសស៉ើបអង្គេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុកាស៉ីណូ ដល់សិក្ខាកាមនគរបាល ៥៦រូប។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង ចំនួន១១រូប លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោកអធិការ អធិការរងគ្រប់បណ្តាក្រុងស្រុក មេបញ្ជាការវរ:ទាំង៤ សិក្ខាកាមចូលរួមវគ្គចំនួន៥៦រូប ស្រី១រូប។ វគ្គបណ្តុះបណ្តាលនេះមានរយះពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

គោលបំណងនៃវគ្គបណ្តុះបណ្ដាល អំពីការស៊ើបអង្កេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុកាស៊ីណូនេះ ត្រូវបានរៀបចំឡើងដើម្បីអភិវឌ្ឍ ចំណេះដឹង ពង្រឹងជំនាញ និង សមត្ថភាពមន្ត្រីអនុវត្តន៍ច្បាប់ដែលមានទំនួលខុសត្រូវក្នុងកិច្ចការ ស៊ើបអង្កេតផលបទល្មើសព្រហ្មទណ្ឌទាក់ទងទៅនឹងឧស្សាហកម្មកាស៊ីណូ ក្រោមប្រធានបទ៖ ការទប់ស្កាត់ក្រុម ឧក្រិដ្ឋកម្ម អង្គការចាត់តាំងកេងបន្លំក្នុងកាស៊ីណូ ការលាងសម្អាតប្រាក់ ទីកន្លែងកើតហេតុ និង ការប្រមូលភស្តុតាង ភាពងាយរងគ្រោះនៃកាស៊ីណូ បទល្មើសមានអង្គការចាត់តាំងឆ្លងដែន ច្បាប់ជាតិ និង អន្តរជាតិ ព្រមទាំងបទបង្ហាញ ពីសំណុំរឿងជាក់ស្តែងមួយចំនួនផងដែរ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញឲ្យកម្លាំងនគរបាលដែលជាសិក្ខាកាមទាំងអស់ត្រូវប្រឹងប្រែងរៀនសូត្រ ដើម្បីពង្រឹងសមត្ថភាព ចំណេះ ជំនាញ វិជ្ជាជីវៈ របស់ខ្លួន យកទៅប្រើជាប្រយោជន៍សម្រាប់អង្គភាព និងត្រូវដើរតាមឲ្យទាន់ការដឹកនាំបែបឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បាន ក្រើនរំលឹកដល់ លោក លោកស្រីនាយការិយាល័យជំនាញ លោកអធិការគ្រប់បណ្តាក្រុង-ស្រុក លោកមេបញ្ជាការវរ:ទាំង ត្រូវបន្តយកចិត្តទុកដាក់ ការគ្រប់គ្រងអង្គភាព ទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងកម្លាំង លិខិតស្នាម ឯកសារគតិយុត្តិ វិន័យ និងត្រូវពង្រឹងការផ្តល់សេវាសាធារណ:ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង