**ព្រះសង្ឃខ្មែរក្រោម ៩អង្គ និមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី

ឧត្តមសេនីយ៍ទោ ហួត សុធី ចុះត្រួតពិនិត្យ និងជម្រុញគាំទ្រការអនុវត្តការងារនគរបាល និងសហគមន៍ នៅសាលាសង្កាត់កូនគ្រៀល ក្រុងសំរោង

ភ្នំពេញ៖ លោក​ឧត្ដមសេនីយ៍​ទោ​ ហួត​ សុធី​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្ដរមានជ័យ នៅព្រឹកថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំការិយាល័យកិច្ចការប៉ុស្ដិ៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង ប៉ុស្ដិ៍នគរបាលរដ្ឋបាល ចុះប្រជុំត្រួតពិនិត្យ​ និងជម្រុញគាំទ្រការអនុវត្តការងារនគរបាល និងសហគមន៍​ នៅសាលាសង្កាត់កូនគ្រៀល ក្រុងសំរោង។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក​ ប៊ុត​ វ៉ាន់ដេត អភិបាល​ស្តីទី នៃ​គណគណៈអភិបាលក្រុង​សំរោង, លោក​នាយ​-នាយរង-មន្ត្រីប៉ុស្តិ៍​, ក្រុម​ប្រឹក្សា​សង្កាត់​,​ មេភូមិទាំង៣៣ និង​ប្រជាការពារ​ភូមិ​ សហគមន៍ សរុប​ចំនួន​ ៥៦នាក់​ ស្រី​ ០៩​នាក់​។

ក្នុងកិច្ចប្រជុំ ដ៏មានសារៈសំខាន់នោះ លោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្ត បានមានប្រសាសន៍លើកឡើងថា បានលើកឡើងពីសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិលេខ០១៣ សណន ចុះថ្ងៃ០៦ ខែតុលាឆ្នាំ២០១៧ ក្នុងនោះបានសង្គត់ធ្ងន់លើក តួនាទីភារកិច្ច ការងារនគរបាល និងសហគមន៍ ផ្ដោតលើការអនុវត្ត គោលការណ៍អនុវត្តទម្រង់ទាំង៤។

ទី១.ធ្វើឲ្យនគរបាល កាន់តែនៅគៀកជិតជាមួយប្រជាពលរដ្ឋ ហើយមានការសហការគ្នាបានល្អរវាងនគរបាល និងប្រជាពលរដ្ឋ ក្នុងការផ្តល់ព័ត៌មានផ្សេងៗដែលបានកើតមានឡើងក្នុងមូលដ្ឋាន។

ទី២.នគរបាល និងអ្នកពាក់ព័ន្ធ ត្រូវសហការគ្នាក្នុងការបង្ការទប់ស្កាត់នូវបទល្មើស ការផ្តល់សវាសាធារណៈឲ្យបានល្អ រហ័សប្រកបដោយទំនុកចិត្ត និងរកដំណោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំទៅដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងអ្នកពាក់ព័ន្ធទាំងអស់ អនុវត្តស្មារតីអង្គប្រជុំអោយមានប្រសិទ្ឋភាព ដោយទទួលខុសត្រូវ ហើយខែបន្ទាប់និងប្រជុំត្រួតពិនិត្យបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង