សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនលោកជំទាវ ឃួន សុដារី ដែលត្រូវបានព្រះមហាក្សត្រព្រះរាជទានគោរមងារជា «សម្តេចមហារដ្ឋសភាធិការធិបតី»
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារចូលរួមអបអរសាទរជូនចំពោះ លោកជំទាវ ឃួន សុដារី ក្នុងឱកាសដែលលោកជំទាវ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ព្រះរាជទានគោរមងារជា «សម្តេចមហារដ្ឋសភាធិការធិបតី»។