**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ**ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី

អភិបាលខេត្តកណ្ដាល ចុះសម្រួលបើកផ្លូវមួយកន្លែងជូនព្រះសង្ឃ និងប្រជាពលរដ្ឋ សម្រាប់មកធ្វើបុណ្យនៅអាស្រមទួលព្រះធាតុ ក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល

ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកមុខកំពូល នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះសម្របសម្រួលដោះស្រាយបើកផ្លូវមួយកន្លែងជូនព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ សម្រាប់មកធ្វើបុណ្យនៅអាស្រមទួលព្រះធាតុ ក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

សូមបញ្ជាក់ផងដែរថា កន្លងមកពុទ្ធបរិស័ទ ប្រជាពលរដ្ឋ មកធ្វើបុណ្យ ដាក់ទាននៅអាស្រមទួលព្រះធាតុ ដោយធ្វើដំណើរឆ្លងកាត់តាមដីរបស់គេ ពុំមានលំអានផ្លូវដើរពីមុនមកទេ បន្ទាប់មកម្ចាស់ដីបានលើកទំនប់ព័ទ្ធព្រំដី ហើយប្រជាពលរដ្ឋនៅទីនោះបានធ្វើដំណើរតាមទំនប់នោះរហូតមក។ ហើយកន្លងទៅថ្មីៗនេះ ម្ចាស់ដីបានធ្វើរបងព័ទ្ធជុំវិញដីរបស់គេ ទើបធ្វើឱ្យប្រជាពលរដ្ឋមិនមានផ្លូវចេញចូលនៅអាស្រមទួលព្រះធាតុនេះបាន ទើបស្នើសុំដល់អាជ្ញាធរស្រុកមុខកំពូល ពិសេសឯកឧត្តមគង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដើម្បីដោះស្រាយ និងបើកផ្លូវជូនពួកគាត់សម្រាប់ធ្វើបុណ្យដាក់ទាននៅអាស្រមទួលព្រះធាតុនេះ។

បន្ទាប់ពីមានការសម្របសម្រួលពីសំណាក់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ម្ចាស់ដីលោកស្រី ស្រេង គាង (ប្រពន្ធលោកគ្រូ ហៃ) បានបរិច្ចាគដីទទឹង ៣,៥ ម៉ែត្រ និងឈ្មោះ ងួន ស៊ាង បានបរិច្ចាគដីទទឹង ៣,៥ ម៉ែត្រ សម្រាប់ធ្វើការបើកផ្លូវ ដើម្បីចូលមកអាស្រមទួលព្រះធាតុ។

ទន្ទឹមនឹងការយល់ព្រមបើកផ្លូវរួចមក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់ក្រុមការងារ និងអាជ្ញាធរស្រុកមុខកំពូល ត្រូវធ្វើការត្រួសត្រាយបើកផ្លូវ ចាក់ដីលើកឱ្យខ្ពស់ផុតពីទឹក ព្រមទាំងក្រាលគ្រោះ ដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើរជាបណ្ដោះអាសន្ន ក្នុងនោះដែរនៅពេលក្រាលគោះរួចត្រូវបំពាក់សូឡាអមសងខាងផ្លូវចូលដើម្បីបំភ្លឺជូនប្រជាពលរដ្ឋផងដែរ។ នៅពេលផ្លូវនេះមានគ្រឹះមាំរួចហើយ ផ្លូវនេះត្រូវធ្វើការចាក់បេតុងឱ្យបានស្អាតជូនប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ចំពោះលោកស្រី ស្រេង គាង (ប្រពន្ធលោកគ្រូ ហៃ) និងម្ចាស់ដីឈ្មោះ ងួន ស៊ាង ដែលបានបរិច្ចាគដី សម្រាប់បើកផ្លូវចូលអាស្រមទូលព្រះធាតុ ដែលជាការបរិច្ចាគមួយដ៏ធំធេងជូនដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទសម្រាប់ធ្វើបុណ្យនៅវត្តទួលព្រះធាតុនេះ ៕

អត្ថបទដែលជាប់ទាក់ទង