ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃការងាររៀបចំឯកសារនានាសម្រាប់អនុវត្តការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារដែលមានការពាក់ព័ន្ធ ដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃការងាររៀបចំឯកសារនានា ក៏ដូចជាការត្រៀមលក្ខណៈសម្រាប់អនុវត្តការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលតាមការគ្រោងទុក ៕