**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ

មន្ត្រីជាន់ខ្ពស់ធនធានទឹក ស្នើធនាគារAIIB គិតគូរឡើងវិញ ជាមួយមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីធ្វើទំនើបកម្មវិស្វកម្មលើហេដ្ឋារចនាសម្ព័ន្ធទឹកក្នុងគ្រប់តំបន់ប៉ូលសេដ្ឋកិច្ចទាំងអស់របស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានស្នើឱ្យធនាគារAIIB គិតគូរឡើងវិញ ជាមួយមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីធ្វើទំនើបកម្មវិស្វកម្មលើហេដ្ឋារចនាសម្ព័ន្ធទឹកក្នុងគ្រប់តំបន់ប៉ូលសេដ្ឋកិច្ចទាំងអស់របស់កម្ពុជា។

កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានជួបប្រជុំអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងកសាងប្រព័ន្ធធារាសាស្រ្តឱ្យមានភាពធននឹងបម្រែបម្រួលអាកាសធាតុ CAISAR ជាមួយក្រុមបេសកកម្មរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB), IFA, និងGCF នៅទីស្តីការក្រសួង ។

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ស៊ីណាត បានឱ្យដឹងថា កិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងកសាងប្រព័ន្ធធារាសាស្រ្តឱ្យមានភាពធននឹងបម្រែបម្រួលអាកាសធាតុ CAISAR គឺផ្តោតជាពិសេស លើកិច្ចការបរិស្ថាន និងការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងជូនបងប្អូនប្រជាកសិករ អ្នកទទួលផល តាមនិយាមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារវ៊និយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB ក្នុងតំបន់អនុគម្រោងប្រព័ន្ធធារាសាស្រ្តអូតាប៉ោងតាណៃ ក្នុងខេត្តពោធិ៍សាត់ ក្នុងតំបន់អនុគម្រោងប្រព័ន្ធធារាសាស្ត្រលំហាច ក្នុងខេត្តកំពង់ឆ្នាំង និងនៅក្នុងតំបន់អនុគម្រោងប្រព័ន្ធធារាសាស្រ្តក្រាំងពន្លៃ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសម្តែងនូវការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងចំពោះការរៀបចំនូវផែនការយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាបរិស្ថាននិងផលប៉ះពាល់ជូនបងប្អូនប្រជាពលរដ្ឋបានសមស្របតាមគោលនយោបាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ MEF ពីសំណាក់ AIIB។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនទៅភាគីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB ថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ជាថ្នាក់ដឹកនាំដ៏មានសក្តានុពលខ្ពស់ ដោយបានអនុវត្តន៍យ៉ាងខ្លាំងក្លានូវបេសកកម្ម និង ចក្ខុវិស័យ នៃការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម តាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើឱ្យធនាគារAIIB គិតគូរឡើងវិញ ជាមួយមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (IFAD) និង GCF និង ដៃគូអភិវឌ្ឍន៍ដទៃទៀតអំពីលទ្ធភាពនៃការបង្កើនទុនវិនិយោគឱ្យបានច្រើនបំផុតសម្រាប់គម្រោង CAISAR ដើម្បីធ្វើទំនើបកម្មវិស្វកម្មលើហេដ្ឋារចនាសម្ព័ន្ធទឹកក្នុងគ្រប់តំបន់ប៉ូលសេដ្ឋកិច្ចទាំងអស់របស់ប្រទេសកម្ពុជា ឈានទៅកាត់បន្ថយឱ្យបានជាអតិបរមា ចំពោះហានិភ័យដែលអាចកើតឡើងដោយសារជំនន់ និងគ្រោះរាំងស្ងួត។

ជាការឆ្លើយតប តំណាងធនាគារ AIIB, IFAD និង GCF នឹងធ្វើការពិភាក្សាគ្នាឡើងវិញ ដើម្បីពិនិត្យលទ្ធភាពក្នុងការបង្កើនទុនវិនិយោគទៅតាមតម្រូវការជាក់ស្តែងរបស់ក្រសួងធនធានទឹក និងឧតុនិយម៕

អត្ថបទដែលជាប់ទាក់ទង