**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន**សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង**សម្ដេចធិបតី ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ

ទីប្រឹក្សាស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការងារ ជាមួយឧត្តមសេនីយ៍ទោ ជួន ណារិន្ទ

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជូម៉ារ៉ា ស៊ូពីយ៉ាឌី ទីប្រឹក្សាស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី បានដឹកនាំប្រតិភូ អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ទើបតែចូលកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។

ឯកឧត្តម ជូម៉ារ៉ា ស៊ូពីយ៉ាឌី ទីប្រឹក្សាស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី បានលើកឡើងចូលរួមអបអរសាទរជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលរាជរដ្ឋាភិបាលកម្ពុជានិង ក្រសួងមហាផ្ទៃ បានតែងតាំងមុខតំណែងអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលពិនិត្យឃើញឯកឧត្តមមានស្នាដៃល្អ ធ្លាប់មានបទពិសោធន៍ដឹកនាំការងារនៅខេត្តព្រះសីហនុ។ ជាពិសេសក៏បានវាយតម្លៃខ្ពស់ ពីកិច្ចសហប្រតិបត្តិការការងារល្អរវាងស្ថានទូតឥណ្ឌូនេស៊ី និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីកន្លងមក ។ពិសេសថែមទៀតនោះ ស្ថានទូតឥណ្ឌូនេស៊ីក៏បានកោតសរសើរឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ កាលដែលកាន់តំណែងជាស្នងការនគរបាលខេត្តព្រះសីហនុ ធ្លាប់សហការ សម្របសម្រួលក្នុងកិច្ចការងារជួយអន្តរាគមន៍ដល់អ្នកទេសចរណ៍ ក៏ដូចជាអ្នកវិនិយោគទុនឥណ្ឌូនេស៊ី ដែលមានបញ្ហាផ្សេងៗនៅក្នុងខេត្តព្រះសីហនុនឹងក៏បានជួយសម្រួលកិច្ចការងារផ្សេងទៀតផងដែរ។

ឯកឧត្តមទីប្រឹក្សាស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ក៏ថ្លែងអំណរគុណដល់ឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ កាលពីពេលថ្មីនេះក៏បានមានចំណាត់ការដ៏មានប្រសិទ្ធភាពម៉ត់ចត់ជួយដល់ប្រជាពលរដ្ឋឥណ្ឌូនេស៊ី ដែលជាជនរងគ្រោះដោយបានរំដោះពីជនទុច្ចរិត។ ឯកឧត្តមក៏សង្ឃឹមជឿជាក់នូវកិច្ចសហប្រតិបត្តិការល្អនេះ រវាងស្ថានទូតណ្ឌូនេស៊ី និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺនៅបន្តឱ្យកាន់តែរឹងមាំទៅមុខបន្ថែមទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ទោះបីនគរបាលជាតិឥណ្ឌូនេស៊ី និងនគរបាលជាតិកម្ពុជាមិនទាន់ចុះ MOU ជាមួយគ្នាក៏ដោយ ក៏រវាងនគរបាលជាតិឥណ្ឌូនេស៊ី ក៏បានធ្លាប់យោគយល់ពីកិច្ចប្រតិបត្តិការការងារជាមួយនគរបាលជាតិកម្ពុជារួចហើយផងដែរ។ ជាពិសេសនៅខេត្តព្រះសីហនុឯកឧត្តម ក៏ធ្លាប់ជួយសហការលើកកិច្ចប្រតិបត្តិការងារជាមួយស្ថានទូតឥណ្ឌូនេស៊ី ហើយបដោះស្រាយបញ្ហាទទួលបានលទ្ធផលល្អ ជាមួយស្ថានទូតឥណ្ឌូនេស៊ី។ ដូច្នេះនៅពេលខាងមុខមាន (MOU) រវាងនគរបាលជាតិឥណ្ឌូនេស៊ី និងនគរបាលជាតិកម្ពុជា កិច្ចបង្កើនសហប្រតិបត្តិការកាន់តែជិតស្និតរវាងគ្នា។

ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានជម្រាបជូនដល់ឯកឧត្តម ទីប្រឹក្សាស្ថានទូតឥណ្ឌូនេស៊ី ពីមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចនាយករដ្ឋមន្រ្តីវ័យក្មេង នៅព្រឹកថ្ងៃទី០៤ ខែកញ្ញានេះ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ដែលប្រទេសឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះនិងបានជូនពរដល់ប្រទេសឥណ្ឌូនេស៊ី ទទួលបានជោគជ័យ ក្នុងនាមជាប្រធានបន្តវេនដឹកនាំអាស៊ាន ៕

អត្ថបទដែលជាប់ទាក់ទង