អភិបាលខេត្តក្រចេះ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យ និងពិភាក្សាដោះស្រាយចំនួន២ករណី
ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នាព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យ និងពិភាក្សាដោះស្រាយចំនួន២ករណីមានដូចខាងក្រោម៖
១.ករណីប្រជាពលរដ្ឋស្នើសុំ ពិនិត្យលើផ្ទៃដីដែលបានរងផលប៉ះពាល់ក្នុងគម្រោងអនុបយោគជាដីឯកជន របស់រដ្ឋសម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនរដ្ឋបាលខេត្តក្រចេះ ស្ថិតនៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ
២.ករណីសិក្សាផលប៉ះពាល់ទីតាំងដីដែលបានស្នើសុំចុះបញ្ជីដី របស់រដ្ឋបាលស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ៕