ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម-ឡាវ ឯកភាព បន្តអនុវត្តន៍យន្តការនៃការកំណត់ព្រំដែន ដើម្បីបញ្ចប់ទាំងស្រុង ឆាប់ៗខាងមុខ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក ផាម មីញជីញ នាយករដ្ឋមន្ត្រីវៀតណាម និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានពិភាក្សា និងបានឯកភាពជាគោការណ៍ បន្តអនុវត្តន៍យន្តការនៃការកំណត់ព្រំដែនរវាងប្រទេសទាំងបី ដើម្បីបញ្ចប់ទាំងស្រុង នាពេល ឆាប់ៗខាងមុខ ។
ការឯកភាពគ្នានេះធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងជំនួបទទួលទានអាហារពេលព្រឹក និង ពិភាក្សាការងារត្រីភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម ផាម មីញជីញ និង ឯកឧត្តម សនសៃ ស៊ីផាន់ដន ។