នាយករដ្ឋមន្ត្រីឡាវ អញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការ នៅឡាវនាឆ្នាំ២០២៤ខាងមុខ
ភ្នំពេញ៖ ឯកឧត្តម សនសៃស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានអញ្ជើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវ នាឆ្នាំ២០២៤ ខាងមុខ ។
នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីឡាវ ក្នុងជំនួបទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារត្រីភាគី ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chính ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី៥ កញ្ញា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ៕