ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងចូលរួមប្រជុំអំពីការចុះអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញលដឹកនាំលោក លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង (ផែនការងារព្រហ្មទណ្ឌ ផែនការងារប្រឆាំងគ្រឿងញៀន ផែនការងារអន្តោប្រវេសន៍ ផែនការងារប្រឆាំងបទបទល្មើសសេដ្ឋកិច្ច ផែនការងារសន្តិសុខ ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារនីតិជន) លោកនាយការិយាល័យជំនាញ លោកអធិការ ក្រុងស្រុកដែលជា មន្រ្តីនគរបាលយុត្តិធម៌ចូលរួមប្រជុំអំពីការចុះអធិការកិច្ចនៅអយ្យការអមសាលាដំបូង មន្រ្តីនគរបាលយុត្តិធម៌ និងពន្ធនាគារខេត្តបន្ទាយមានជ័យ ក្នុងដែនសមត្ថកិច្ចរបស់មហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រចាំឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម តន់ សីហតេជ និងឯកឧត្ដម អ៊ិត សុធា អគ្គព្រះរាជអជ្ញារង មហាអយ្យកាអមសាលាឧទ្ធរណ៍។ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាដំបូងខេត្តបន្ទាយមានជ័យ ៕