ប្រមុខការទូតកម្ពុជា ជួបពិភាក្សាការងារទ្វេភាគី ប្រកបដោយផ្លែផ្កាជាមួយប្រមុខការទូតសិង្ហបុរី នៅរដ្ឋធានីហ្សាការតា
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយឯកឧត្តមបណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសិង្ហបុរី នៅរដ្ឋធានីហ្សាការតា។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រីកទំនាក់ទំនងដ៏រឹងមាំនៃប្រទេសទាំងពីរ និងបានពិភាក្សាសក្តានុពលនានា សម្រាប់កិច្ចសហការដែលផ្ដល់ ផលប្រយោជន៍ទៅវិញទៅមក ក្នុងវិស័យសេដ្ឋកិច្ច កំណែទម្រង់រដ្ឋបាល និងការអប់រំនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ ៕