កម្ពុជា-ស៊ែប៊ី ចុះ MoU ស្តីពី កិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូតកម្ពុជា និងបណ្ឌិត្យសភាការទូតស៊ែប៊ី
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ivica Dacic ឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋស៊ែប៊ី នៅរដ្ឋធានីហ្សាការតា។
ភាគីទាំងពីរបានកំណត់នូវ វិស័យសក្តានុពលនានាសម្រាប់កិច្ចសហការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច សំដៅពង្រឹងទំនាក់ទំនងកម្ពុជា-ស៊ែប៊ី។
រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបណ្ឌិត្យសភាការទូតនៃ ក្រសួងការបរទេសនៃសាធារណរដ្ឋស៊ែប៊ី ផងដែរ។