រដ្ឋមន្ត្រីការបរទេស-ប៉េរូ ពិភាក្សាផ្តោតលើការរិះរកមធ្យោបាយនានា សម្រាប់ពង្រឹងកិច្ចសហការទ្វេភាគី
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយលោកជំទាវ Ana Cecilia Gervasi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប៉េរូ នៅរដ្ឋធានីហ្សាការតា។
កិច្ចពិភាក្សាបានផ្តោត ទៅលើការរិះរកមធ្យោបាយនានា សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងកិច្ចសហការក្របខ័ណ្ឌតំបន់។
រដ្ឋមន្ត្រីការបរទេសក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពី ការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋប៉េរូផងដែរ ៕