ឯកឧត្តម សួស ប្រាថ្នា អញ្ជេីញចូលរួមណិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តសៀមរាប ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ស សុខា
ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជេីញចូលរួមពិធី ប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ជូនដល់ ឯកឧត្តម ប្រាក់ សោភ័ណ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
ពិធីនេះមានការចូលរួមពីរដ្ឋលេខាធិការ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តសៀមរាប ជាច្រេីនរូបផងដែរ៕