សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះឯកឧត្តមសាយ បូរី ដែលសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមសាយ បូរីដែលបានសម្រេចចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈបណ្ដាញសង្គមសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា “ជាថ្មីម្តងទៀតក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមសាយ បូរីដែលបានសម្រេចចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។តាមរយៈនៃការចូលរួមរបស់ឯកឧត្តម សាយ បូរីគណបក្សប្រជាជនកម្ពុជានឹងទទួលបានបញ្ញាវ័នដែលជាទីគោរពនិង
ធនធានមនុស្សដ៍កម្របន្ថែមទៀត។ សូមជូនពរឯកឧត្តមសាយ បូរីនិងក្រុមគ្រួសារជួបតែសេចក្តីសុខសេចក្តីចម្រើន”៕