**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

អភិបាលខេត្តពោធិ៍សាត់ អំពាវនាវដល់អាណាព្យាបាល និងប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវចូលរួមពញាក់ស្មារតី និងដាស់តឿនកូនចៅដើម្បជួយឲ្យពួកគេជៀសផុតពីគ្រឿងញៀន

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអំពាវនាវដល់សិស្សានុសិស្ស អាណាព្យាបាល និងប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវចូលរួមពញាក់ស្មារតី និងដាស់តឿនដោយយកចិត្តទុកដាក់ក្នុងការថែទាំស្វែងយល់ពីទំនាក់ទំនង និងតម្រូវការរបស់កូនចៅ ដើម្បីដោះស្រាយ និងជួយឱ្យពួកគេអាចជៀសផុតពីគ្រឿងញៀននិងឆ្លើយតបទៅនឹងខ្លឹមសារ ចូលរួមទាំងអស់គ្នា ដើម្បីជីវិត សហគមន៍ និងគ្រួសារយើងគ្មានគ្រឿងញៀន បញ្ឈប់ការរើសអើង ការមាក់ងាយ ពង្រឹងការអប់រំបង្កា និងបញ្ឈប់ការផលិត ចរាចរណ៍ រក្សាទុក ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវបែបនេះ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀ ២៦ មិថុនា ២០២៣ ក្រោមប្រធានបទ «ការដុតបំផ្លាញគ្រឿងញៀន គឺជាជំហានដំបូង ដើម្បីជួយពួកគេឱ្យលូតលាស់ប្រកបដោយសុខភាព និងសុវត្ថិភាព» ដោយមានអ្នកចូលរួមជិត២ពាន់នាក់ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យពោធិ៍សាត់។

លោកវរសេនីយ៍ឯក ហែម មុនី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត ទទួកបន្ទុកផែនការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត ចុះបង្ក្រាបបទល្មើសគ្រឿងញៀនបាន១២០ករណី ឃាត់ខ្លួនជនសង្ស័យ១៨០នាក់ ដកហូតថ្នាំញៀន២៩៣កញ្ចប់ ថ្នាំគ្រាប់១៦២គ្រាប់ ជញ្ជីងថ្នឹងថ្នាំញៀន៨ រថយន្ត៦គ្រឿង ម៉ូតូ២៥គ្រឿង ទូរស័ព្ទ៥៧គ្រឿង អាវុធខ្លី១ដើម និងសម្ភារបទល្មើសមួយចំនួនទៀត។

ចំពោះចំណាត់ការផ្លូវច្បាប់បានបំពេញបែបបទបញ្ជូនជនសង្ស័យទៅពន្ធនាគារ៩៨នាក់ ទៅមណ្ឌល់អប់រំកែប្រែ១៧នាក់ និងអប់រំនៅថ្នាក់មូលដ្ឋាន៦៥នាក់។ ទាំងអស់នេះបើប្រៀបធៀបទៅនឹងបណ្តារាជធានី/ខេត្ត ឃើញថាបទល្មើសមានភាពធូស្រាល មានកម្រិតទ្រង់ទ្រាយតូច និងជាតំបន់ឆ្លងកាត់។

ទោះជាយ៉ាងនេះក៏ដោយ យើងបន្តការយកចិត្តទុកដាក់អនុវត្តនូវផែនការលេខ០១ផ.ក របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយអត្រាបទល្មើសឱ្យស្ថិតក្នុងកម្រិតទាប ដោយអនុវត្តទិសស្លោក «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងមួយរាយការណ៍»។

បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានអានសារលិខិតសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជានោះរួចមក លោក ខូយ រីដា បានថ្លែងថា ស្របតាមប្រធានបទការដុតបំផ្លាញគ្រឿងញៀនក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានបទមួយមានសារសំខាន់ណាស់ ក្នុងគោលបំណងបន្តបំផុសឲ្យជនគ្រប់រូប បង្កើនការស្វែងយល់ និងផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀន។ ដូចនេះរាជរដ្ឋាភិបាលកម្ពុជាបានគិតគូរ និងដាក់ចេញនូវយុទ្ធនានេះជារៀងរាល់ឆ្នាំ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តការងារនេះ ដោយចុះធ្វើការផ្សព្វផ្សាយ អប់រំ ព្យាបាល ទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀននេះដល់សហគមន៍ គ្រួសារ និងបណ្តាសាលារៀន។ គ្រឿងញៀនបង្កបញ្ហាឱ្យកើតមានឡើងនូវអំពើចោរកម្ម អំពើហិង្សា ការរំលោភបំពានផ្លូវភេទ អសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដូច្នេះទាំងកងកម្លាំងប្រដាប់អាវុធ ម្ចាស់ហាង ខារ៉ាអូខេ បៀរហ្គាឌិន សិស្សានុសិស្ស និងប្រជាពលរដ្ឋ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងលុបបំបាត់ដាច់ខាតចំពោះគ្រឿងញៀន។

ឯកឧត្តមអភិបាលខេត្ត បានជម្រាបថា គ្រឿងញៀនជាអាវុធបំផ្លាញអនាគតរបស់ខ្លួន គ្រួសារខាតបង់ថវិកា និងប្រឈមនឹងផ្លូវច្បាប់ព្រហ្មទណ្ឌ ប្រសិនបើរកឃើញក្នុងការចែកចាយ ប្រើប្រាស់ ការនាំចូលដោយខុសច្បាប់នូវសារធាតុញៀន។ ជាមួយគ្នានោះ ត្រូវបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជាពិសេសបទបញ្ជាលេខ០១ ស្តីពីវិធានការពង្រឹង និងត្រួតពិនិត្យគ្រឿងញៀន ដែលរាជរដ្ឋាភិបាលបានដាក់ចេញឱ្យទទួលបានជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង