អាស៊ាន រំពឹងរង់ចាំការចុះហត្ថលេខាចូលជាភាគីនៃ TAC ដោយអ៉េស្បាញ មិចស៊ិកកូ អាល់ហ្សេរី និងលុច្សសំបួរ ក្នុងពេលឆាប់ៗ
ភ្នំពេញ៖ កាលពីថ្ងៃទី៤ កញ្ញា ឯកឧត្ដម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្រ្ដីការបរទេសអាស៊ានផ្សេងទៀត បានអញ្ជើញចូលរួមជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគី នៃសន្ធិសញ្ញាមិត្ដភាពនិងសហប្រតិបត្ដិការ នៅអាស៊ីអាគ្នេយ៍ (TAC)របស់សាធារណរដ្ឋស៊ែប៊ី សាធារណរដ្ឋប៉ាណាម៉ា និងរដ្ឋកូវ៉ែត។
ការចុះហត្ថលេខាលើលិខិតូបករណ៍របស់ប្រទេសទាំង៣នេះ បានធ្វើឱ្យភាគីនៃ TAC កើនដល់ចំនួន ៥៤។
ទន្ទឹមនឹងនេះ រដ្ឋមន្រ្ដីការបរទេសអាស៊ានក៏រំពឹងរង់ចាំការចុះហត្ថលេខាចូលជាភាគីនៃ TAC ដោយអ៉េស្បាញ មិចស៊ិកកូ អាល់ហ្សេរី និងលុច្សសំបួរ ក្នុងពេលឆាប់ៗខាងមុខ។