សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារជាមួយព្រះមហាក្សត្រព្រុយណេ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបជាមួយ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ (His Majesty Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីការបរទេស នៃព្រុយណេដារ៉ូសាឡាម ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាព្រឹកថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣។