**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់មូលនិធិជាតិជំនួយសង្គម

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់មូលនិធិជាតិជំនួយសង្គម នៅទីស្តីការក្រសួង។

ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គមបានលើកឡើងថា តាមរយៈអនុក្រឹត្យលេខ ៦៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ម.ជ.ជ ស្ថិតនៅក្នុងអាណាព្យាបាលបច្ចេកទេស គឺក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មូលនិធិជាតិជំនួយសង្គមមានរចនាសម្ព័ន្ធ÷ នាយកដ្ឋានចំនួន៥ និងអង្គភាពសវនកម្មផ្ទៃក្នុង សាខាម.ជ.ជ រាជធានី-ខេត្ត មានមន្ត្រីកំពុងបម្រើការងារសរុបចំនួន ២៩៦នាក់ (ស្រី ១១៩នាក់) ក្នុងនោះបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៤២នាក់។

មូលនិធិជាតិជំនួយសង្គមមានភារកិច្ចគ្រប់គ្រង និងចាត់ចែងកម្មវិធីជាតិជំនួយសង្គមនិងរបបសន្តិសុខ គ្រប់គ្រងនិងចាត់ចែងកម្មវិធីជាតិជំនួយសង្គមផ្សេងទៀតដែលកំណត់ដោយបទដ្ឋានគតិយុត្តដោយឡែក គ្រប់គ្រងនិងចាត់ចែងថវិកាសម្រាប់ការអនុវត្តកម្មវិធីនិងរបបស្ថិតនៅក្រោមសមត្ថកិច្ចរបស់ (ម.ជ.ជ) ដែលហិរញ្ញប្បទានដោយថវិការដ្ឋ ដៃគូអភិវឌ្ឍន៍ និងពីប្រភពស្របច្បាប់ផ្សេងៗ ធានាបើកផ្តល់តាវកលិកទាំងឡាយសម្រាប់អត្ថហកក្រោមកម្មវិធី និងរបបក្រោមសមត្ថកិច្ចរបស់ (ម.ជ.ជ) ធានាការអនុវត្តលក្ខខណ្ឌកម្មវិធី និងរបបក្រោមសមត្ថកិច្ចរបស់ (ម.ជ.ជ) ឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមបទបញ្ញត្តិជាធរមាន សិក្សានិងលើកសំណើពាក់ព័ន្ធនឹងការជ្រើសរើស និងការកំណត់ក្រុមគោលដៅរួមទាំងការគណនាចំណាយ ដើម្បីស្នើសុំការអនុម័តថវិកាសម្រាប់ការអនុវត្តកម្មវិធី និងរបបក្រោមសមត្ថកិច្ចរបស់ (ម.ជ.ជ) ឲ្យស្របតាមស្ថានភាពសេដ្ឋកិច្ចនិងសង្គម សិក្សានិងធ្វើផែនការដើម្បីអភិវឌ្ឍន៍បច្ចេកទេសគ្រប់គ្រងកម្មវិធី និងរបបសមត្ថកិច្ចរបស់ (ម.ជ.ជ)។

មូលនិធិជាតិជំនួយសង្គមត្រូវដឹកនាំដោយក្រុមប្រឹក្សាភិបាលដែលជាអង្គការដឹកនាំខ្ពស់បំផុត និងមានបេសកកម្មតម្រង់ទិសការអនុវត្ត និងត្រួតពិនិត្យសកម្មភាពការងាររបស់ (ម.ជ.ជ) ក្នុងក្រមខណ្ឌបទដ្ឋានគតិនៃអនុក្រឹត្យលេខ ៦៨អនក្រ.បក ដែលមានសមាជិកក្រុមប្រឹក្សាភិបាលចំនួន ១១រូប មកពីតំណាងក្រសួង ស្ថាប័នចំនួន៩ ៕

អត្ថបទដែលជាប់ទាក់ទង