**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo

រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ អាស៊ាន ត្រូវបន្តពង្រឹងប្រសិទ្ធភាពស្ថាប័នសំខាន់ៗរបស់ខ្លួន ដើម្បីដោះស្រាយភាពស្មុគស្មាញ នៃការប្រកួតប្រជែងភូមិសាស្រ្តយុទ្ធសាស្រ្ត

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) នាថ្ងៃទី៤ កញ្ញា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អាស៊ានត្រូវបន្តពង្រឹងប្រសិទ្ធភាពស្ថាប័នសំខាន់ៗរបស់ខ្លួន ដើម្បីដោះស្រាយភាពស្មុគស្មាញនៃការប្រកួតប្រជែងភូមិសាស្រ្តយុទ្ធសាស្រ្ត។

កិច្ចប្រជុំ AMM ក៏បានផ្តោតលើដំណើរការនៃការកសាងសហគមន៍អាស៊ាន ក្រោមការដឹកនាំរបស់ឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ២០២៣ ក្រោមមូលបទ៖ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន” វិធីសាស្រ្តដើម្បីពន្លឿនវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច (5PC) និងទំនាក់ទំនងអាស៊ានជាមួយដៃគូសន្ទនា និងដៃគូផ្សេងៗទៀត។

រដ្ឋមន្ត្រីការបរទេសអាស៊ានបានបង្ហាញនូវការពេញចិត្ត ចំពោះសន្ទុះជាវិជ្ជមាននៃដំណើរការកសាងសហគមន៍អាស៊ាន និងការកើនឡើងនៃចំនួនប្រទេសខាងក្រៅតំបន់ ដែលបានបង្ហាញនូវបំណងចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ នេះជាការឆ្លុះបញ្ចាំងអំពីការទទួលស្គាល់នូវសារៈសំខាន់នៃមជ្ឈភាពអាស៊ាន ក្នុងការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងក្រៅតំបន់។

រដ្ឋមន្ត្រីការបរទេសអាស៊ានបានលើកទឹកចិត្តឱ្យមានវឌ្ឍនភាពបន្ថែមទៀត ក្នុងការអនុវត្ត 5PC និងបានគូសបញ្ជាក់ថា 5PC រួមទាំងការពិនិត្យឡើងវិញ និងការសម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ានស្តីពីការអនុវត្ត 5PC គឺនៅតែជាឯកសារស្នូល ដើម្បីជួយមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ កិច្ចប្រជុំបានសង្កត់ធ្ងន់បន្ថែមថា 5PC បានដើរតួនាទីជាឧបករណ៍ចាំបាច់ ក្នុងការបង្កើតបរិយាកាសអំណោយផលឆ្ពោះទៅការបង្កើតកិច្ចសន្ទនាប្រកបដោយសន្តិវិធី ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ នៅមីយ៉ាន់ម៉ា ដើម្បីជាប្រយោជន៍ដល់ប្រជាជនមីយ៉ាន់ម៉ា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់កម្ពុជាចំពោះឥណ្ឌូនេស៊ី ដែលបានខិតខំជំរុញឱ្យមានកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ ហើយ ឯកឧត្តម ក៏បានរំលឹកឡើងវិញនូវភាពចាំបាច់ក្នុងការរក្សាសាមគ្គីភាពអាស៊ាន ក៏ដូចជាការតស៊ូដោះស្រាយវិញ្ញាសាស្តីពីមីយ៉ាន់ម៉ាដែលមានលក្ខណៈ ស្មុគស្មាញខ្លាំង។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អាស៊ានបានបង្ហាញច្បាស់ពីស្មារតីឯកភាពគ្នាជាធ្លុងមួយក្នុងការពុះពារឆ្លងកាត់បញ្ហាប្រឈមពហុសណ្ឋានជាច្រើន និងបានក្លាយជាស្នូលនៃសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់តំបន់ ហើយនៅក្នុងន័យនេះ អាស៊ានត្រូវបន្តពង្រឹងប្រសិទ្ធភាពស្ថាប័នសំខាន់ៗរបស់ខ្លួន ដើម្បីដោះស្រាយភាពស្មុគស្មាញនៃការប្រកួតប្រជែងភូមិសាស្រ្តយុទ្ធសាស្រ្ត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ប្រទេសសមាជិកអាស៊ានបន្តជំរុញពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ាន ស្វែងរកប្រភពនៃកំណើនថ្មី និងធានាឱ្យបាននូវការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

ដោយបានកត់សម្គាល់ដោយពេញចិត្តចំពោះមុខមាត់ និងសមត្ថភាពរបស់អាស៊ាន ដែលធ្វើឱ្យប្រទេសខាងក្រៅតំបន់ជាច្រើនចង់មកធ្វើការជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីសារៈសំខាន់ ដែលអាស៊ានត្រូវបន្តបង្កើនសមត្ថភាពស្ថាប័នដោយឥតឈប់ឈរ ក្នុងការគ្រប់គ្រងភាពជាដៃគូទាំងនេះ ដើម្បីបានជាប្រយោជន៍ដល់ប្រជាជនអាស៊ានទាំងមូល តាមរយៈការលើកកម្ពស់កិច្ចសហការប្រកបដោយផ្លែផ្កាលើគ្រប់វិស័យជាមួយដៃគូខាងក្រៅ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកឡើងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមចំណែកធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ ហើយបានកោតសរសើរចិនដែលបានត្រៀមខ្លួនរួចជាស្រេចចូលជាភាគីនៃសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ដោយគ្មានខបម្រុង។ ការណ៍នេះ បើសម្រេចបាន នឹងជំរុញលើកទឹកចិត្តដល់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀត ចូលជាភាគីនៃសន្ធិសញ្ញានេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង