នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពស្ដីពីការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ដេីម្បីស្ដាប់របាយការណ៍ និងពិនិត្យវឌ្ឍនភាព ស្ដីពីការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងមន្ដ្រីបច្ចេកទេសជាច្រើនរូបទៀតផងដែរ ៕