**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ

អគ្គនាយកពន្ធដារ រំពឹងថា ឆ្នាំ២០២៣ នឹងប្រមូលចំណូលបានគ្រប់ផែនការនៃច្បាប់ថវិកាចំនួន ៣,៥៧១លានដុល្លារ

ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញក្ដីរំពឹងទុកថា នៅក្នុងឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងប្រមូលចំណូលពន្ធបានគ្រប់ផែនការ នៃច្បាប់ថវិកាជាតិ ចំនួន៣,៥៧១លានដុល្លារអាមេរិក។

ការបង្ហាញក្ដីរំពឹងទុកបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម គង់ វិបុល អញ្ជើញចូលរួម ក្នុងវេទិកាពន្ធ ២០២៣ ដែលរៀបចំដោយសភាធុរកិច្ចម៉ាឡេស៊ីនៃកម្ពុជា គាំទ្រដោយអគ្គនាយកដ្ឋានពន្ធដារ។ ពិធីនេះ រៀបចំធ្វើឡើង នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងឆ្នាំនេះ ដោយសារតែមានកំណើនសេដ្ឋកិច្ច មានការធ្លាក់ចុះ វិស័យមួយចំនួន មានការថមថយ ដូច្នេះចំណូលអាជីវកម្មមួយចំនួន មានការប៉ះពាល់ អីចឹងចំណូលគ្រោងទុក ដល់ចុងឆ្នាំ យើងអាចប្រមូលចំណូលគ្រប់ផែនការ បើប្រៀបធៀបជាមួយវិស័យផ្សេងទៀត ដែលមានការថមថយ»។

ឯកឧត្តម គង់ វិបុល បានឲ្យដឹងថា តាមការព្យាករណ៍ របស់អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងឆ្នាំ២០២៣នេះ ទោះបីជាគ្រោងផែនការថវិកាដាក់មកថា កំណើនសេដ្ឋកិច្ច ៦.៥ភាគរយ ប៉ុន្ដែបានព្យាករណ៍ឡើងវិញ នៅសល់៥.៥ភាគរយ ក៏អគ្គនាយកដ្ឋានពន្ធដារ មិនបន្ថយតួលេខចំណូលផងដែរ គឺពន្ធដារនៅតែអាចប្រមូលចំណូលពន្ធបានតាមគ្រប់ផែនការ។

ទន្ទឹមគ្នានេះ ឯកឧត្តម គង់ វិបុល បានគូសបញ្ជាក់ថា រយៈពេល១០ឆ្នាំកន្លងទៅនេះ តាំងពីអគ្គនាយកដ្ឋានពន្ធដារ ក្រោមការដឹកនាំកិត្ដិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ឃើញថា ក្នុងការកែទម្រង់ស៊ីជម្រៅនេះ ការប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ គឺមានការកើនឡើងក្នុងរង្វង់២០ភាគរយ ទៅ២៥ភាគរយជានិច្ច ជារៀងរាល់ឆ្នាំ។

ឯកឧត្តម គង់ វិបុល បានលើកឡើងទៀតថា ទោះបីសេដ្ឋកិច្ចព្យាករណ៍ថា ឡើងក្នុងរង្វង់៦ភាគរយ ទៅ៧ភាគរយក្ដី ក៏ចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ មានការកើនឡើង ក្នុងរង្វង់២០ភាគរយ ទៅ២៥ភាគរយ ដែលនេះជាលទ្ធផលមួយជាទីមោទនៈ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងទៅ។

បន្ថែមពីនោះទៀត ឯកឧត្តម គង់ វិបុល បានឲ្យដឹងផងដែរថា តាមការណែនាំ និងការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំអគ្គនាយកដ្ឋាន ប្រមូលចំណូលទទួលបានជោគជ័យ ដែលពន្ធដារ ប្រមូលបានចំណូលលើសផែនការ ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ។

សូមរំលឹកថា ឆ្នាំ២០២៣នេះ ចំណូលពន្ធផ្ទៃក្នុង ដែលត្រូវប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ និងត្រូវបានកំណត់ ក្នុងសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ តម្រូវឲ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលឲ្យបានមានចំនួន ១៤,៤៦៥.៣៩ប៊ីលានរៀល ស្មើនឹង ៣,៥៧១.៧០លានដុល្លារ កើនឡើង២៦.៧០% ធៀបនឹងផែនការច្បាប់ថវិកា ឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង