រដ្ឋបាលខេត្តកំពង់ស្ពឺ បើកសិក្ខាសាលាស្ដីពីការពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់ទិន្នន័យគម្រោងកសាងប្លង់គោលប្រើប្រាស់ដីស្រុកសាមគ្គីមុនីជ័យ
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានបើកសិក្ខាសាលាស្ដីពីការពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់ទិន្នន័យគម្រោងកសាងប្លង់គោលប្រើប្រាស់ដីស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
សិក្ខាសាលានេះបានធ្វើឡើងក្រោមអធិបតី ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោកប្រធាន មន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត លោក អភិបាលស្រុកសាមគ្គីមុនីជ័យ ដែលប្រារព្ធធ្វើឡើងនៅបន្ទប់ប្រជុំ កង ហ៊ាង សាលាខេត្តកំពង់ស្ពឺ៕