**មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ អញ្ជើញបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ**ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ**រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»**ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត**ចិន ប្រកាសថាខ្លួនប្រឆាំងចំពោះប្រទេសផ្សេងទៀតដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក**អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកដល់តុលាការក្រុងសេអ៊ូល ដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីពីរ**នាយកដ្ឋានឧតុនិយមថៃ៖ ការរញ្ជួយដីចំនួន៧ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា**WHO ថាការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌​ទូទាំង​ពិភពលោក**ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ**ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស**សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន

ពូជ​ស្រូវ​ចំប៉ី​ស​៧០ គឺ​ជា​សក្ខីភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​ប្រសើរ​រវាង​កម្ពុជា​និង​អូស្ត្រាលី នៅ​ក្នុង​វិស័យ​កសិកម្ម

ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ចាស្ទីន វ៉ាយអេត (Justin Whyatt) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះភាគីអូស្ត្រាលីដែលមានកិច្ចសហប្រតិបត្តិការល្អ ហើយបាននិងកំពុងបន្តចូលរួមគាំទ្រក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសការអភិវឌ្ឍពូជស្រូវចំប៉ីស៧០។ ពូជ​ស្រូវ​ចំប៉ី​ស​៧០ បើ​តាម​ឯកឧត្តម​រដ្ឋមន្ដ្រី គឺ​ជា​សក្ខីភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​ប្រសើរ​រវាង​កម្ពុជា​និង​អូស្ត្រាលី នៅ​ក្នុង​វិស័យ​កសិកម្ម​។

ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​ស្នើ​ដល់​ភាគី​អូស្ដ្រាលី​ពិនិត្យ​លទ្ធភាព​សិក្សា​អំពីខ្សែ​ច្រវាក់​ផលិតកម្ម​នៃ​ពូជ​ស្រូវ​ចំប៉ីស​៧០ ដើម្បី​ធានា​បាននូវ​ទីផ្សារ​ជាក់​លាក់​មួយ​សម្រាប់​កសិករ​ដែល​ផលិត​ពូជ​ស្រូវ​នេះនា​ពេល​អនាគត​។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អាទិភាព​បន្ទាន់​ចំនួន​៦ ដែល​ក្នុង​នោះ ក៏​មាន​ផង​ដែរ គោលនយោបាយ​ទាក់ទង​នឹង​វិស័យ​កសិកម្ម ជា​អាថិ៍ ការ​ដាក់​ពង្រាយ​មន្ដ្រី​កសិកម្ម​នៅ​តាម​ឃុំ​ដែល​មាន​សកម្មភាព​កសិកម្ម ដើម្បីជួយដល់កសិករ និង​ការ​ពង្រឹង​សហគមន៍​កសិកម្ម​។

ទាក់ទង​ទៅ​នឹង​ការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តមរដ្ឋមន្ត្រីបានលើក​ឡើង​ពី​តម្រូវ​ការ​ចាំ​បាច់របស់​និស្សិត​សិក្សា​ផ្នែក​កសិកម្ម​ ដែល​ត្រូវ​ការការពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរ ក្នុង​ផ្នែក​ភាសា នវានុវត្តន៍ និង​បច្ចេកវិទ្យា។

ឯកឧត្តម​បញ្ជាក់​ពី​ការ​ស្វាគមន៍ចំពោះ​ការ​គាំទ្រ​ពី​សំណាក់​ភាគី​អូស្ត្រាលី​ក្នុង​ការ​ផ្ដល់​សាស្ត្រាចារ្យ​មក​បង្រៀន​និស្សិត​ក្នុង​ផ្នែកទាំង​នេះ៕

អត្ថបទដែលជាប់ទាក់ទង