សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិភាក្សាការងារជាមួយ ប្រធានាធិបតីកូរ៉េ នៅទីក្រុងហ្សាការតា
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម យូន សក យ៉ល (Yoon Sok Yeol) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី
នារសៀល ថៃ្ងព្រហស្បតិ៍ ទី៧ កញ្ញា ២០២៣។