ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងសេចក្តីសម្រេចមួយចំនួន
ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើ៖
-កំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី៥ ថ្ងៃទី១៤ ថ្ងៃទី៣១ ខែកក្កដា ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣
-ប្រតិទិន និងផែនការមេសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤
-សេចក្តីសម្រេចស្តីពីការកែសម្រួលចំណុច ៥.១.៥ និងចំណុច ៥.១.១០.១ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ
-សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤
-ផ្សេងៗ ៕