**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ

បង្ក្រាបករណីជួញដូរគ្រឿងញៀនជិត ៥គីឡូ និងជនសង្ស័យ៥នាក់ នៅខេត្ដកំពង់ស្ពឺ និងខេត្ដព្រះសីហនុ

ភ្នំពេញ៖ គ្រឿងញៀនជិត៥គីឡូ និងជនសង្ស័យ៥នាក់ ត្រូវមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបករណី ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅទីតាំងចំនួន២កន្លែងផ្សេងៗគ្នា នៅខេត្ដកំពង់ស្ពឺ និងខេត្ដព្រះសីហនុ។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

ប្រតិបត្ដិការនេះ ធ្វើឡើងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣៥នាទី ដោយមានការដឹកនាំ និងសម្របសម្រួលពីលោកស្រី ចាតសូ រស្មី ព្រះរាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ កម្លាំងជំនាញការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះស្រាវជ្រាវស៊ើបអង្កេត ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងនគរបាលចរាចរ នៃអគ្គនាយកដ្ឋាននគរបាលចរាចរជើងគោក រហូតឈានទៅបង្ក្រាបករណី ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន
នៅទីតាំងចំនួន២កន្លែងផ្សេងៗគ្នា៖
ទីតាំងទី១៖ នៅចំនុចផ្លូវល្បឿងលឿនK27+ (+100)ភូមិរំលោង ឃុំវល្លិសស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ទីតាំងទី២៖ នៅចំនុចផ្លូវលេខ១១៥ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់៖
១៖ ឈ្មោះ KUANG ZUXIAN (KUANG ZUXIAN) ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ០៩-កញ្ញា-១៩៩៧។
២៖ ឈ្មោះ YAO XIPING (YAO XIPING) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ១៥-សីហា-១៩៩៥។
៣៖ ឈ្មោះ LI XU (ស៊ាវចឹង) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ០៤-ឧសភា-១៩៩១។
៤៖ ឈ្មោះ សឿន សៅរ៍ណារិទ្ធ (SOEUN SAONARITH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ២២-ធ្នូ-១៩៩០។
៥៖ ឈ្មោះ ហែម សំណាង (HEM SAMNANG) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៥-មេសា-១៩៨១។

សរុបរួម៖ មេតំហ្វេតាមីន (MDMA) ទម្ងន់ ៣, ៥០ក្រាម, មេតំហ្វេតាមីន (WY) ទម្ងន់ ៨,២៨ក្រាម, មេតំហ្វេតាមីន (ICE) ទម្ងន់ ៩,១៩ក្រាម, រុក្ខជាតិក្រៀមទម្ងន់៖ ២០,២៨ ក្រាម, សរុបរួមសារធាតុញៀន ទម្ងន់ ៤០០៦,៩៧ ក្រាម (៤គីឡូ ៦,៩៧ក្រាម) រុក្ខជាតិក្រៀមទម្ងន់៖ ២០,២៨ ក្រាម និងកាំភ្លើងមួយដើម។ ការងារអនុវត្តបន្ត សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវស្វែងរកចាប់ខ្លួនមុខសញ្ញាសេសល់ និងមេក្លោងមកផ្តន្ទាទោសតាមច្បាប់។

ក្នុងការមកកាន់តំណែង ជាអគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ ស ថេត បានថ្លែងថា ឧក្រិនជនគ្រឿងញៀន ត្រូវតែឲ្យមន្ទីរប្រឆាំងគ្រឿងញៀនបោសសម្អាត ហើយនាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ត្រូវចុះបង្ក្រាបតាមបណ្ដាខេត្ដឲ្យអស់ នូវបញ្ហាគ្រឿងញៀន ៕

អត្ថបទដែលជាប់ទាក់ទង