**ប្រធានាធិបតីអាមេរិក គ្រោងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នៅខ្ទង់ខែឧសភាខាងមុខ**អភិបាលខេត្តកំពង់ធំ បំពាក់ភ្លើងសូឡាលើផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ខេត្តសៀមរាប**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៩ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម**អភិបាលខេត្តកណ្តាល ជំរុញរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីឱ្យបានអស់ ដើម្បីក្លាយជាស្រុកគំរូ**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ

ឧត្តមសេនីយ៍ឯក រស់ ចន្ទ័សោភា៖ ការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំដល់នគរបាលនារី ក្រុមការងារយេនឌ័រ ត្រូវក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ឲ្យបានគ្រប់ជ្រុងជ្រោយ

ភំ្នពេញ៖ លោកជំទាវឧត្តមសេនីយ៍ឯក រស់ ចន្ទ័សោភា អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា ការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំដល់នគរបាលនារី ក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ឲ្យបានគ្រប់ជ្រុងជ្រោយ។

ការថ្លែងរបស់ លោកជំទាវឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបណ្តាល ស្តីពី “ការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំដល់នគរបាលនារី” ដល់ក្រុមការងារយេនឌ័រ នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកជំទាវឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ពិតជាសេចក្តីសោមនស្សរីករាយ និងមានមោទនភាពបំផុត ដែលថ្ងៃនេះ ក្រុមការងារយេនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំដល់នគរបាលនារី ជាថ្នាក់ដឹកនាំក្រុមការងារយេនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងឱកាសនោះ លោកជំទាវឧត្តមសេនីយ៍ឯក បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវប្រើប្រាស់ពេលវេលាដ៏មានតម្លៃនេះ ដើម្បីផ្ចង់ស្មារតីត្រង់ត្រាប់ស្តាប់ការពន្យល់បកស្រាយ អំពីខ្លឹមសារមេរៀន និងត្រូវក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ទាំងនោះឲ្យបានគ្រប់ជ្រុងជ្រោយ ហើយលោកជំទាវសង្ឃឹមថា លោកជំទាវ លោក លោកស្រី នឹងយកមេរៀនដែលបានរៀននេះទៅអនុវត្តក្នុងការងារកាន់តែមានប្រសិទ្ធភាពលើការងារដឹកនាំបញ្ជ្រាបយេនឌ័ររបស់នាយកដ្ឋាន-អង្គភាពនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តក្នុងគ្រួសារ និងក្នុងសង្គម។

លោកជំទាវឧត្តមសេនីយ៍ឯក រស់ ចន្ទ័សោភា បន្តថា ដើម្បីចូលរួមចំណែកក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសមភាពឲ្យស្របទៅនឹងសភាពការណ៍រីកចំរើនក្នុងសង្គមជាតិ និងដើម្បីឲ្យកងកម្លាំងនគរបាលជាតិ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ មានការយល់ដឹងឲ្យកាន់តែច្បាស់ និងមានទស្សនៈថ្មីៗ ក្នុងការផ្តល់សិទ្ធិអំណាចរវាងភេទ និងការងារឲ្យបានសមស្រប។ ដោយផ្អែកលើតម្រូវការចាំបាច់ក្នុងការបង្កើនសមត្ថភាព ចំណេះដឹងយេនឌ័រ ទើបក្រុមការងារយេនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល០២ថ្ងៃ ដើម្បីឲ្យសិក្ខាកាមបានយល់កាន់តែច្បាស់នូវអ្វីដែលជាការកំណត់ភាពអង់អាចក្លាហានរបស់នគរបាលនារី ដើម្បីអាចឲ្យយើងកំណត់បាននូវបញ្ហាប្រឈមថ្មីៗនានា ក្នុងការលើកសំណូមពរដល់ថ្នាក់ដឹកនាំធ្វើការកែសម្រួលគោលនយោបាយ ផែនការកម្មវិធីនានា ក្នុងគោលបំណងការពារផលប្រយោជន៍របស់នគរបាលជានារី។ លើសពីនេះ ក៏ជាឱកាសដល់អ្នកចូលរួមធ្វើការឆ្លុះបញ្ចាំងភាពជាអ្នកដឹកនាំផ្ទាល់ខ្លួន សមត្ថភាពបំពេញការងារ និងពីផែនការលូតលាស់ក្នុងអាជីពការងារ និងរៀបចំផែនការសកម្មភាពរយៈពេល៥ឆ្នាំខាងមុខ។

ជាថ្មីម្តងទៀត ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណ ដោយស្មោះអស់ពីដួងចិត្តចំពោះវត្តមានចូលរួមរបស់ លោកជំទាវ លោក លោកស្រី និងរបស់អ្នកគ្រូឧទ្ទេស ដែលនេះគឺជាការចូលរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងការងារបញ្រ្ជាបយេនឌ័ររបស់នគរបាលជាតិកម្ពុជា និងជាការឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់ក្នុងការពង្រឹងសមត្ថភាពយេនឌ័រ ដើម្បីមានសមភាពក្នុងការងារ និងគម្លាតយេនឌ័រ ត្រូវកាត់បន្ថយនិងឈានទៅលុបបំបាត់ទាំងស្រុងនូវភាពរើសអើងទាំងស្រុងក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងសង្គមជាតិទាំងមូល។

លោកស្រី ប៉ែន បុប្ផា នាយិការមជ្ឈមណ្ឌលឫទ្ធិពល បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំដល់នគរបាលនារី ក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគបាលជាតិ មានគោលបំណង៖
១. ពង្រឹងទំនុកចិត្តនិងភាពជឿជាក់លើខ្លួនឯង
២. ពង្រឹងភាពជាអ្នកដឹកនាំនិងគោលដៅជីវិតក្នុងការបន្តរីកចម្រើននៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ
៣. បង្កើនប្រសិទ្ធភាពក្នុងការបំពេញការងារនិងជំនាញការគ្រប់គ្រងចាត់ចែងការងារ
៤. ជំរុញលើកទឹកចិត្តខ្លួនឯង និងការប្រកាន់ខ្ជាប់នូវអត្តចរិកជាអ្នកផ្តល់សេវាសាធារណៈដ៏ល្អ ៕

អត្ថបទដែលជាប់ទាក់ទង