**ក្រុមហ៊ុនដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវបំពុលប្រព័ន្ធទឹកសាធារណៈ នៅក្នុងខេត្តកណ្តាល បានអនុវត្តវិធានការច្បាប់ និងកំពុង កែសម្រួលប្រព័ន្ធបញ្ចេញសំណល់រាវតាមស្តង់ដារបច្ចេកទេសអនុញ្ញាត**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងការបរទេសចិន ជំរុញឱ្យប្រទេសហ្វីលីពីន ត្រឡប់ទៅរកការអភិវឌ្ឍដោយសន្តិភាព និងដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាម៉េរិកចេញ **អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ាន់ម៉ូហាន់ ស៊ីង ត្រូវបានគេចាត់ទុកថាជាស្ថាបត្យករនៃកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា**ទាហានកូរ៉េខាងជើងម្នាក់ ដែលបញ្ជូនឱ្យទៅជួយរុស្ស៉ី ប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ត្រូវបានចាប់ខ្លួនជាឈ្លើយសឹក**មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កំពុងដំណើរការឯកសារ ដើម្បីឈានទៅការបិទឱសថស្ថានរស្មីអូឡាំពិកថ្មី ដែលលក់ថ្នាំហើយបានប្រើប្រាស់ប៊ិច ដើម្បីកែប្រែកាលបរិច្ឆេទ**លទ្ធផលនៃជំរឿនសេដ្ឋកិច្ចរបស់ប្រទេសចិនលើកទី៥ ត្រូវបានចេញផ្សាយ**កម្លាំង​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច ស្រាវជ្រាវ​មុខស​ញ្ញា​ក្មេងទំនើង ​តាមរយៈ​បណ្ដាញ​សង្គម ​tik tok ឃា​ត់បា​ន ៥នាក់​ និងដកហូតកាំបិត​ផ្គាក់**អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រី នៃសេវាទាំងបី ត្រូវបម្រើសេវាប្រកបដោយវិជ្ជាជីវៈខ្ពស់**ក្រុមសមាជិកសភាកូរ៉េខាងត្បូង បោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី ជាហេតុធ្វើឱ្យវិបត្តិនយោបាយ កាន់តែមានភាពតានតឹងខ្លាំងឡើង**ប្រធានាធិបតីរុស្ស៉ី ថា មិនមានពេលនៅសល់ទៀតទេក្នុងឆ្នាំនេះ សម្រាប់ការចុះកុងត្រាថ្មីលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយអ៊ុយក្រែន**ប្រតិភូវិនិយោគិនមកពីចិន និងសិង្ហបុរី ស្វែងយល់ពីឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅកម្ពុជា**ឯកឧត្តម គួច ចំរើន៖ ដីធ្លី​ បានចុះបញ្ជី​ មានប័ណ្ណកម្មសិទ្ធ​ គឺមានសុវត្ថិភាព​ និងជាមូលធនរបស់កម្មសិទ្ធិករ**តុលាការរុស្ស៊ីកាត់ទោសទាហានស៊ីឈ្នួលបែលហ្ស៊ិក ឱ្យជាប់គុករយៈពេល៦ឆ្នាំ**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនឯកឧត្តមផ្ទាល់ ក្នុងករណីមានជំពាក់កម្ចីអនឡាញ**អភិបាលខេត្តកំពង់ចាម៖ គណនេយ្យភាពសង្គម ជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ប្រធានាធិបតីអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី**អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន ស្នើក្រសួងការងារ ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នារវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជាដើម្បីស្វែងយល់ពីលក្ខខណ្ឌ និងតម្រូវការនៃកម្លាំងពលកម្ម**ក្រុមហ៊ុនរ៉ីបផលអាមេរិក កំពុងស្វែងរកកាលានុវត្តន៍ភាពថ្មីៗនៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់អាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិតម្លៃទាបមកកម្ពុជា**អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​យ៉ាង​ខ្លាំង​លើ​កំពង់ផែ Sanaa របស់​យេម៉ែន និងប្តេជ្ញា​សម្លាប់​មេដឹកនាំ​ក្រុម Houthi

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្តេជ្ញាធ្វើឱ្យវិទ្យុជាតិកម្ពុជាដើរតួនាទីសំខាន់និងជាប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិមានគុណភាព និងប្រសិទ្ធភាពខ្ពស់


ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្តេជ្ញាធ្វើឱ្យវិទ្យុជាតិកម្ពុជា RNK រួមនឹងបណ្តាញព័ត៌មានរបស់ខ្លួនដើរតួនាទីសំខាន់ឡើងវិញដូចកាលពីទសវត្សរ៍ទី៨០ និង៩០ ជាប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិដ៏សំខាន់បំផុត និងត្រូវរួមគ្នាធ្វើឱ្យការផលិតកម្មវិធីព័ត៌មាន និងកម្មវិធីកម្សាន្តផ្សេងៗរបស់វិទ្យុជាតិកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការផ្សព្វផ្សាយ ស្របតាមចក្ខុវិស័យរបស់ក្រសួងព័ត៌មានដែលបានដាក់ចុះសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការធ្វើទំនើបកម្មស្ថាប័ន រដ្ឋបាលទំនើប។ ឯកឧត្តមក៏បានផ្តល់អាទិភាពផងដែរលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មានដើម្បីបម្រើការងារ និងការបន្តវេនទៅថ្ងៃអនាគត។

ការបញ្ជាក់បែបនេះរបស់ឯកឧត្តម នេត្រ ភក្រ្តា បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសឯកឧត្តមបានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដើម្បីពិនិត្យមើលពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងមក ក្តាប់ពីបញ្ហាប្រឈមនានា រួមនឹងការស្វែងរកដំណោះស្រាយឆ្លើយតប ព្រមទាំងគិតគូរួមគ្នាពីចក្ខុវិស័យវែងឆ្ងាយ ក្នុងគោលដៅប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណរបស់រាជរដ្ឋាភិបាលដែលសកម្ម បុរេសកម្ម អន្តរសកម្ម ហើយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

លោកស្រី ឈឹម ពៅសុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានបញ្ជាក់ថា អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានពង្រឹងសមត្ថភាពមន្ដ្រី ដើម្បីផ្សាយព័ត៌មានផ្ទាល់តាមរយៈប្រព័ន្ធឌីជីថល លើវេបសាយ ហ្វេសប៊ុក ឆាណែលតេឡេក្រាម YouTube Twitter TikTok និង Instagram របស់ខ្លួន ជាពិសេសមានការឡាយផ្ទាល់នូវព័ត៌មាន សន្ទនាមតិ និងកម្មវិធីសិល្បៈជាដើម ក្នុងបំណងបង្កើនការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋអ្នកស្តាប់ និងអ្នកទស្សនា ទាំងផ្សាយជាសំឡេង អត្ថបទ ព្រមទាំងរូបភាព និងសំឡេងឱ្យស្របតាមការរីកចម្រើននៃសម័យបច្ចេកវិទ្យាទំនើប។

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានឹងបន្តប្រឹងប្រែងបង្កើនសមត្ថភាពមន្ត្រីបន្ថែមទៀតឱ្យស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជ រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាពិសេសដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ លោកស្រីអគ្គនាយិកាវិទ្យុជាតិ បានប្តេជ្ញាធ្វើយ៉ាងណាផលិតព័ត៌មានឱ្យកាន់តែសម្បូរបែប តាមទិសស្លោក ប្លែក លឿនរហ័ស ទុកចិត្តបាន ពេលណាក៏បាន ទីណាក៏បានដោយខិតខំប្រឹងប្រែងតាមដានរាល់សភាពការណ៍សំខាន់ៗនានានៅក្នុង និងក្រៅប្រទេស។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានណែនាំដល់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ត្រូវរួមគ្នារកព័ត៌មានដែលមានខ្លឹមសារល្អ លឿន និងជឿទុកចិត្តបានដើម្បីទាក់ទាញប្រិយមិត្តអ្នកស្តាប់ និងអ្នកអានរបស់ខ្លួនទាំងលើប្រព័ន្ធរលកធាតុអាកាស និងនៅលើប្រព័ន្ធផ្សព្វផ្សាយទំនើប របស់ខ្លួន។ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ថា វិទ្យុជាតិកម្ពុជា មានសារៈសំខាន់ត្រូវដើរតួនាទីជាអ្នកផ្សព្វផ្សាយមួយដែលទុកចិត្តបានលឿន រហ័សសម្រាប់ប្រជាពលរដ្ឋ។ ដូច្នេះថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់ ត្រូវតែខិតខំប្រឹងប្រែងរួមគ្នាធ្វើទំនើបកម្មខ្លួនឯង ធ្វើជាប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីឱ្យសាធារណជន បានដឹងពីប្រព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅក្នុងប្រទេស ជាពិសេសសារព័ត៌មានគឺជាអំណាចទី៤ នៅក្នុងប្រទេសកម្ពុជា ដែលមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍន៍ និងពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ។

លោក នេត្រ ភក្ត្រា បានថ្លែងថា​អគ្គនាយកដ្ឋានវិទ្យុ ទូរទស្សន៍ និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា កាសែត ទស្សនាវដ្តីរួមនឹងគេហទំព័ររបស់ក្រសួងព័ត៌មានគឺជាមានប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់រដ្ឋដែលយើងទាំងអស់គ្នាត្រូវពួតដៃគ្នាដើម្បីកសាងជំនឿទុកចិត្តក្នុងចំណោមអ្នកស្តាប់ និងអ្នកទស្សនាដោយការកសាងនៅជំនឿទុកចិត្ត ឈរនៅលើមូលដ្ឋានខ្លឹមសារ ល្បឿននៃការបញ្ចេញព័ត៌មានរបស់យើងដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារព័ត៌មានដែរ។ ឆ្លៀតក្នុងឱកាសនេះដែរ រដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់របស់វិទ្យុជាតិកម្ពុជា ត្រូវបន្ដខិតខំប្រឹងប្រែងរួមគ្នារកព័ត៌មាន ដែលល្អតម្រូវតាមអ្នកស្ដាប់ អ្នកទស្សនាព្រោះខ្លឹមសារ គឺជាស្ដេចដែលអាចទាក់ទាញយកចិត្តរបស់ប្រជាពលរដ្ឋ អ្នកអាន និងសាធារណជនមកលើសារព័ត៌មានជាតិ៕

អត្ថបទដែលជាប់ទាក់ទង