**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ**លោក ត្រាំ ជ្រើសរើសក្រុមហ៊ុន Boeing ឱ្យអភិវឌ្ឍយន្តហោះចម្បាំងអាមេរិកជំនាន់ថ្មី ហៅថា F-47**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំក្បួនដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤**រដ្ឋមន្រ្តី ឈាង រ៉ា៖ កងទ័ពជាវីរៈបុរសរបស់ជាតិ ជាកម្លាំងដ៏រឹងមាំ ការពារឯករាជ្យ បូរណភាពជាតិ ទឹកដី និងមាតុភូមិ ដូច្នេះសុខភាពកងទ័ពជារឿងសំខាន់

ឧបនាយករដ្ឋមន្ដ្រី ស សុខា អនុញ្ញាតឱ្យប្រតិភូ និងអត្តពលិក នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យប្រតិភូ និងអត្តពលិក នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ចូលជួបសម្ដែងការគួរសម និងធ្វើសេចក្ដីរាយការណ៍អំពីលទ្ធផលចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (World Police & Fire Games) លើកទី២០ ឆ្នាំ២០២៣ នៅទីក្រុង Winnipeg ប្រទេសកាណាដា។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃផងដែរ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡា បានធ្វើរបាយការណ៍សង្ខេបអំពីលទ្ធផលចូលរួមការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ដែលបានប្រារព្ធធ្វើឡើងនៅប្រទេសកាណាដាកន្លងទៅ ពោលគឺចាប់ផ្តើមចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ដោយអត្តពលិក នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ចំនួន ៤៨នាក់ បានទៅចូលរួមប្រកួតលើ ១២ប្រភេទកីឡា។ សម្រាប់ជាលទ្ធផល អត្តពលិក នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ទទួលបានមេដាយសរុបចំនួន ៧១គ្រឿង (មាស៣៣ ប្រាក់២៩ និងសំរឹទ្ធ៩)។

ឯកឧត្តម រដ្ឋលេខាធិការ បន្ដថា ដោយមានលិខិតអញ្ជើញពីប្រធានសហព័ន្ធរៀបចំការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក និងទទួលបានគោលការណ៍អនុញ្ញាត ក៏ដូចជាការឧបត្ថម្ភជ្រោមជ្រែងដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលកន្លងទៅ ទើបប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ មានឱកាសបានចេញដំណើរទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣នេះ។

នាឱកាសនោះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បាននាំយកនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ប្រកបដោយការនឹករឭកពីសំណាក់ សម្ដេចក្រឡាហោម ស ខេង ជូនចំពោះ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្ដិបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអត្តពលិកទាំងអស់ដែលបានចូលរួមការក្រកួតនៅប្រទេសកាណាដា រហូតទទួលបានមេដាយសរុបចំនួន ៧១គ្រឿង ដែលនេះជាការលើកមុខមាត់ក្រសួងមហាផ្ទៃ និងប្រទេសជាតិទាំងមូល។

ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដថា «សាមគ្គីភាពនាំមកនូវជ័យជម្នះ» ដូចនេះ ក្នុងនាមជាកីឡាករ កីឡាការិនី ត្រូវខិតខំធ្វើការហ្វឹកហាត់ ដើម្បីរកជ័យជម្នះសម្រាប់អង្គភាព សម្រាប់ខ្លួនឯងផ្ទាល់ ជាពិសេសសម្រាប់សង្គមជាតិ ទន្ទឹមនោះ ក៏ត្រូវរក្សាឱ្យបាននូវវិន័យ សេចក្តីថ្លៃថ្នូរ និងសីលធម៌ និងជាពិសេសសាមគ្គីភាពដែលជាកត្តាមិនអាចខ្វះបាន។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បន្ថែមថា ជាមួយនឹងការហ្វឹកហាត់ ទាំងគ្រូបង្វឹក ទាំងកីឡាករ កីឡាការិនី ត្រូវខិតខំស្វែងយល់បន្ថែមពីបច្ចេកទេសក្នុងការប្រកួតរបស់កីឡាករល្បីៗមួយចំនួនទាំងនៅក្នុងតំបន់ និងអន្តរជាតិ តាមរយៈបណ្ដាញសង្គមនានា និងត្រូវខិតខំស្វែងយល់ពីលក្ខន្តិកៈ នៃការប្រកួត ក្នុងករណីមានការកែសម្រួលថ្មីណាមួយ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោកនេះប្រព្រឹត្តឡើងក្នុងគោលបំណងបង្ហាញពីសាមគ្គីភាព សមត្ថភាព និងទេពកោសល្យ របស់នគរបាល នៃបណ្ដាប្រទេសនីមួយៗ ហើយមានជាង៧០ប្រទេសដែលតែងតែបញ្ជូនអត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍នេះ។

សូមជម្រាបជូនថា ក្នុងជំនួបនោះដែរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់លិខិតអបអរសាទរ និងកោតសរសើរជូន ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បានអញ្ជើញប្រគល់ថវិកាឧបត្ថម្ភជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាតំណាងគ្រូបង្វឹក កីឡាករ កីឡាការិនីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង