**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ**ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី

ឯកឧត្តម សុខ លូ៖ ក្នុងនាមទំពាំងស្នងឫស្សី ត្រូវបន្តខិតខំប្រឹងប្រែងការខិតខំរៀនសូត្រ និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជាខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូន នវកាយរឹទ្ធិនៃកាយរឹទ្ធិជាតិកម្ពុជាចំនួន ៧៥៦នាក់ ដែលមកពីសាលាបឋមសិក្សា អនុវិទ្យា និងវិទ្យាល័យនានានៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជាខេត្ត បានមានប្រសាសន៍ណែនាំដល់នវកាយរឹទ្ធិទាំងអស់ ដែលបានធ្វើការសច្ចាប្រណិធាន និងបំពាក់កន្សែងក្លាយជាសមាជិកកាយរឹទ្ធិជាតិកម្ពុជានេះ សូមចាប់ផ្ដើមធ្វើអ្វីៗដែលជួយទៅដល់សង្គមជាតិឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយត្រូវធ្វើល្អៗជាមួយមនុស្សជុំវិញខ្លួន គោរពស្រឡាញ់ និងជួយក្នុងការងារបរិស្ថានសណ្ដាប់ធ្នាប់ជាដើម។

ឯកឧត្តមបានបន្តទៀតថា ក្នុងនាមទំពាំងស្នងឫស្សី និងក្នុងនាមជាសមាជិកកាយរឹទ្ធិជាតិកម្ពុជា ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដោយការខិតខំរៀនសូត្រ ត្រូវចៀសឱ្យឆ្ងាយអំពីគ្រឿងញៀន ដោយមិនត្រូវធ្វើការប៉ះពាល់គ្រឿងញៀនដាច់ខាត ព្រោះគ្រឿងញៀនគឺជាសារធាតុពង្វក់ស្មារតីឱ្យខូច ធ្វើឱ្យមនុស្សប្រែក្លាយទៅជាកោងកាច លែងស្ដាប់ឪពុកម្ដាយ បង្កជាភាពអសន្ដិសុខដល់សង្គមជាតិ ហើយមិនត្រឹមតែប៉ុណ្ណោះធ្វើឱ្យយើងទាំងអស់គ្នាមានការភ័យខ្លាចក្នុងការស់នៅផងដែរ ដោយសារភាពអសន្ដិសុខដោយសារការជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ ហើយប្អូនសិស្សានុសិស្សទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ព្រោះអត្រាគ្រោះថ្នាក់ចរាចរណ៍ អត្រាការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាសម្រាប់ប្រទេសជាតិយើងជារៀងរាល់ថ្ងៃ។

ឯកឧត្តមបានបន្តណែនាំដល់សិស្សានុសិស្សដែលជាសមាជិកទាំងអស់ត្រូវអនុវត្តទៅតាមគោលការណ៍ច្បាប់របស់កាយរឹទ្ធិជាតិកម្ពុជា ឱ្យបានល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង