ឯកឧត្តម ចាន់ អ៊ាន ដឹកនាំកិច្ចប្រជុំពិនិត្យអនុក្រឹត្យ ស្ដីពីតួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋានធនធានមនុស្ស និងនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្តមសន្ដិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី តួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋានធនធានមនុស្ស និងនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ៕