**ក្រសួងអប់រំ ជូនដំណឹង ពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦**ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន លើកទឹកចិត្តដល់សិស្សដែលទទួលបាននិទ្ទេស A ត្រូវបន្តខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានល្អក្នុងការចូលរួមអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទូកងនិងទូកកមួងចូលរួមប្រកួត៣៤៨ទូក ខណៈកីឡាករ-កីឡាការិនីមានជាង២ម៉ឺននាក់**ឯកឧត្តម ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ១៥កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញសមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព និងតម្លាភាព**សម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ ខេត្តកណ្ដាល មានគម្រោងអភិវឌ្ឍន៍អាទិភាពជាច្រើន**អភិបាលខេត្តតាកែវ ស្នើគណៈប្រតិភូក្រុងសៀងយ៉ាង ខេត្តហ៊ូប៉ី សិក្សាគម្រោងវិនិយោគកសិឧស្សាហកម្ម និងកែឆ្នៃផលិតផល នៅខេត្តតាកែវ**រដ្ឋបាលខេត្តប៉ៃលិន រៀបចំវេទិកាថ្នាក់ខេត្ត ស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**កាកបាទក្រហមកម្ពុជា រៀបចំយុទ្ធនាការសុវត្ថិភាពចរាចរណ៍ស្តីពី “យុវជនការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងសន្តិភាព”**ឧត្ដមសេនីយ៍ទោ មៀច សាមុត បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង វរសេនាតូចនៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍២៨១ កងពលតូចអន្តរាគមន៍លេខ១២៨**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដើម្បីរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី១១**វឌ្ឍនភាពការជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា**លោក Boris Johnson៖ ចក្រភព​អង់គ្លេស​អាច​នឹង​ត្រូវ​ផ្តល់​កងទ័ព​ដល់​ក្រុង​គៀវ ប្រសិនបើ​អាមេរិក​កាត់​ជំនួយ​**ក្រសួងសាធារណការជូនដំណឹង ពីការបញ្ចុះតម្លៃ ២០% សម្រាប់ការធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក**សហរដ្ឋអាមេរិកផ្អាកជើងហោះហើរទៅកាន់ប្រទេសការាបៀន**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៤ របស់លេខាធិការដ្ឋាន គ.ជ.អ.ប.**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ចាប់ពីថ្ងៃទី១៣-១៥ វិច្ឆិកា កម្ពុជា​ អាចនឹងបន្តមានភ្លៀងធ្លាក់ជាបន្តបន្ទាប់**ឯកឧត្តម អៀង វ៉េងស៊ុន ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល (JCC) លើកទី៤ នៃគម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែ នៅកម្ពុជា**ក្រសួងសុខាភិបាល ក្រើនរំលឹកឲ្យប្រជាពលរដ្ឋ ចូលរួមការពារសុខភាពរបស់ខ្លួន ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ ប្រធានមន្ទីរ និងមន្ត្រីជំនាញ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រចំនួន២ទីតាំង គឺទី១នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងទី២នៅខេត្តបាត់ដំបង។

នាពេលព្រឹក ឯកឧត្តមរដ្ឋមន្ត្រី បានចុះត្រួតពិនិត្យស្ថានភាពទឹក និងជួបសំណេះសំណាលផ្ទាល់ជាមួយសហគមន៍កសិករប្រើប្រាស់ទឹកនៅប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់សហគមន៍កសិករឱ្យជួយថែរក្សាសមិទ្ធផលដែលមានស្រាប់ និងបានគាំទ្រសំណើមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ សម្រាប់គម្រោងជួសជុលថែទាំប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល និងប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំ។

សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិលនេះ ជាប្រព័ន្ធធារាសាស្រ្តមួយមានលក្ខណៈពេញលេញ ដែលមានសមត្ថភាពផ្តត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រូវវស្សាប្រមាណ២៧,០០០ហិកតា និងស្រូវប្រាំងប្រមាណ៩,០០០ហិកតា។ ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល មានសក្តានុពលផ្តល់ជាប្រភពទឹកប្រើប្រាស់ខួបប្រាំងខួបវស្សាដល់កសិករទទួលផលប្រមាណជិត៤ម៉ឺននាក់។

នាពេលរសៀល ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានបន្តចុះត្រួតពិនិត្យទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលជាគម្រោងមួយទទួលបានកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ។ ក្រុមហ៊ុនសាងសង់បានជម្រាបលោករដ្ឋមន្រ្តី និងក្រុមការងារផងដែរថា វឌ្ឍនភាពការសាងសង់ទំនប់ដូនទ្រីមកដល់បច្ចុប្បន្នសម្រេចបាន ៧១% និងគ្រោងបញ្ចប់ការងារទាំងស្រុងនៅចុងឆ្នាំ២០២៥ខាងមុខ។

គួរបញ្ជាក់ថា ការសាងសង់ទំនប់ដូនទ្រីនេះ គឺក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់ប្រព័ន្ធធារាសាស្រ្តដែលស្ថិតនៅផ្នែកខាងក្រោមនៃអាងស្ទឹងដូនទ្រី និងដើម្បីកាត់បន្ថយគ្រោះទឹកជំនន់បានមួយភាគនៅតំបន់ផ្នែកខាងក្រោមបឹងទន្លេសាប។ ទំនប់ដូនទ្រីជាទំនប់ដែលមានផ្ទៃរងទឹកភ្លៀងធំរហូតដល់៦១៣.៤គីឡូម៉ែត្រក្រឡា មានសមត្ថភាពស្តុកទឹកបានរហូតដល់១៦៣.១លានម៉ែត្រគូប និងមានសក្តានុពលស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន៣៣,០០០ហិកតា និងស្រោចស្រពផ្ទៃដីស្រូវប្រាំង៤,៥០០ហិកតា ៕

អត្ថបទដែលជាប់ទាក់ទង